Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត១០០គ្រួសារ​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង រួម​ដំណើរ​ដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក​ ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា គណៈ​កិត្តិយសសាខា និង​សហការី នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ជនរងគ្រោះ​ដោយ​សារ​ខ្យល់​កន្ត្រាក់ចំនួន៨៤​គ្រួសារ នៅ​ឃុំ​ក្រសាំង អណ្តូង​ត្របែកអំពិល និង​ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ព​.​ស​.២៥៦៥ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ជាពិសេសសូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេស​ប្រ​ហេស​ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ឱ្យសោះ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ៣​ការពារ ៣​កុំ ខណៈដែល​សាលារៀន​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

អំណោយ​ដែល​បានផ្តល់​ជូន​នាពេលនេះ រួមមាន ៖ សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ក្នុង១គ្រួសារ ទទួល​បាន​៖ អង្ករ ៣០ គ​.​ក្រ ក្រណាត់​កៅស៊ូ​តង់១ ធុង​ទឹក​ជ័រ១ ឆ្នាំងបាយ​-​សម្លរ២ មី១កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេល​ជ័រ​បត់១ ឃី​ត១កញ្ចប់ (​ភួយ​,​មុង​,​សា​រ៉ុង​,​ក្រមា ) ម៉ាស៣បន្ទះ ថវិកា​ចំនួន ២០០,០០០ រៀល ។ សម្រាប់​គ្រួសារ​រងគ្រោះ​មធ្យម​ក្នុង១គ្រួសារ ទទួលបាន អង្ករ៣០ គ​.​ក្រ មី១កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេល​ជ័រ​បត់១ ឃី​ត១កញ្ចប់ (​ភួយ​,​មុង​,​សា​រ៉ុង​,​ក្រមា ) ម៉ាស៣បន្ទះ ថវិកា​ចំនួន៥០,០០០ រៀល ឧបត្ថម្ភ​ដល់​អ្នករបួស ថវិកា ២០០,០០០ រៀល ។

គ្រួសារ​រងគ្រោះ​តិចតួច​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៦០,០០០ រៀល សម្រាប់​ទិញ​សម្ភារ​ជួសជុល​ផ្ទះឡើងវិញ និង​ប្រគេន​ដល់​ព្រះសង្ឃ អង្ករ៥០ គ​.​ក្រ ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស ទេយ្យទាន​មួយ​ឈុត​និង​បច្ច័យ ២០០,០០០ រៀល ។ ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ឧបត្ថម​បន្ថែម​ដល់​គ្រួសារ​រងគ្រោះ​ធ្ងន់ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះ​មធ្យម​ក្នុង ១ គ្រួសារ ថវិកា ៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ក្រសាំង សម្រាប់​ចូល​បុណ្យ កឋិនទាន ថវិកា ១ លាន​រៀល ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម