Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់កម្សាន្តចំនួន២៩ នៅអាស៊ីអាគ្នេយ៍​​

បានផុស

នៅ

យោងតាម​ការស្ទង់មតិ​របស់​ក្រុមហ៊ុន​ម​គ្គុ​ទេស​ទេសចរណ៍ Touropia ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ​រមណីយដ្ឋាន​អង្គរ​នៃ​ខេត្តសៀមរាប ​បានជាប់​ចំណាត់ថ្នាក់​លេខ​១ ជាទី​កន្លែង​ល្អផ្តាច់គេ​ក្នុងចំណោម​ទីកន្លែង​ដែល​គួរ​មក​ទស្សនា​កម្សាន្ត​ចំនួន២៩ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ម​គ្គុ​ទេស​ទេសចរណ៍ Touropia បាន​បញ្ជាក់ថា «​នៅពេល​និយាយ​ទីតាំង​បុរាណវិទ្យា​អ្នកទេសចរ​នឹងមិន​ចង់​រំលង​រមណីយដ្ឋាន​អង្គរ​នៅ​ខេត្តសៀមរាប​ដែល​ស្ថិតនៅ ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ឡើយ​។​រមណីយដ្ឋាន​អង្គរ​បង្កប់​ទៅដោយ​ធាតុ​វប្បធម៌​ដ៏​សំខាន់ៗ​បំផុត​របស់​ពិភពលោក​រួមជាមួយ​នឹង​ប្រាសាទ​អង្គរវត្ត​ដ៏​ធំ​សម្បើម​ប្រាសាទបាយ័ន ដែលមាន​រូបព្រហ្ម​មុខ​៤​ធំៗ និង​ប្រាសាទតាព្រហ្ម​ដែលជា​ប្រាសាទ​បែប​ព្រះពុទ្ធសាសនា​ដែល​គ្របដណ្តប់​ដោយ​ដើមឈើ​ធំៗ​និង​ខ្ពស់ៗ​»​។​

ដោយឡែក​ខេត្ត​ព្រះសីហនុ​ដែលជា​តារា​រះ​នៅ​ទិសនិរតី​វិញ​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ២៨ ហើយ​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​បណ្តុំ​នៃតំបន់​សេដ្ឋកិច្ច​នោះ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ២០​។​

ដោយឡែក កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បានជា​ប់​លេខ​២ ហើយ​ឆ្នេរសមុទ្រ​ហា​ឡុង ​នៃ​ប្រទេស​វៀតណាម​ជាប់​លេខ​៣ ខណៈ​លេខ ២៩ បាន​ទៅលើ​ទីក្រុង​វៀង​ច័ន្ទ​នៃ​សាធារ​ណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម