Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីនថា លោក កឹម សុខា ចង់លក់ផ្ទះ ផ្លាស់ប្ដូរទីលំនៅ ត្រូវតែជូនដំណឹងទៅតុលាការ

បានផុស

នៅ

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលនេះថា លោក កឹម សុខា បើចង់លក់ដូរផ្ទះហើយផ្លាស់ប្ដូរទីលំនៅត្រូវតែជូនដំណឹងទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា “ការប្ដូរទីលំនៅទាល់តែរាយការណ៍ទៅតុលាការ ប៉ុន្តែប្រហែលជាគាត់រាយការណ៍ទៅតុលាការរួចហើយ ឥឡូវនេះគេហាមតែពីរទេ គឺធ្វើនយោបាយ និងចេញទៅក្រៅប្រទេស អញ្ចឹងការផ្លាស់ប្ដូរទីលំនៅ ទាល់តែរាយការណ៍ទៅសមត្ថកិច្ច ទៅតុលាការ ប្រហែលជាគាត់បានរាយការណ៍ទៅសមត្ថកិច្ចអស់ហើយមើលទៅ”។

គួររំលឹកថា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសម្រេចចិត្តលក់ផ្ទះដែល​ស្នាក់នៅ​សព្វ​ថ្ងៃ ស្ថិត​​នៅ​​ក្នុ​​ង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃជាង២លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រអចលនទ្រព្យមួយ ឈ្មោះថា Century 21 Advanced Property For Sale។

តាមគេហទំព័រអចលនទ្រព្យនោះ ផ្ទះប្រភេទវីឡា របស់លោក កឹម សុខា ស្ថិតក្នុង​ខណ្ឌទួលគោក ​ដាក់លក់​ក្នុងតម្លៃ២ លាន​៤សែន​​ដុល្លារ​​អា​​មេរិក។


យោងតាមគេហទំព័រដដែល ផុស​នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២១​ បញ្ជាក់ថា តម្លៃជាង២លានដុល្លារនេះនៅអាចចរចាបានខ្លះ ហើ​​យ​​​​សេវាកម្មគឺបូកសរុបទាំងថ្លៃ​​ផ្ទេរ​​កម្មសិទ្ធិប្លង់រឹងជូនអតិថិជនដែលទិញផងដែរ។

ក្រៅពីនេះ អ្នក​​ទិ​​ញ​​​​​​ក៏អាចជ្រើសរើសវិធីបង់រំលោះតាមធនាគារបាន ក្នុងរយៈពេល២០ឆ្នាំ ដោយតម្រូវឱ្យបង់៣០​​ភា​​គ​​​​រយ នៃតម្លៃផ្ទះជាមុន។ វីឡានេះ មានទំហំដី ២០ គុណនឹង៤០ ម៉ែត្រ មានបន្ទប់គេង៦ និងបន្ទប់ទឹក៨ ដែលមានសាច់​​ផ្ទះ​​​​ទំហំ១៦ គុណនឹង១៨ ម៉ែត្រ។

មិនតែប៉ុណ្ណោះ វីឡានេះនៅមានអាងហែលទឹក១ បន្ទប់ផ្ទះ​​បាយ​​​ក្នុង១ និងក្រៅ១ ថែមទៀតផង ស្ថិតនៅទីតាំងចម្ងាយ​១០០ម៉ែត្រពីសាលាបញ្ញាសាស្ត្រ ចម្ងាយ​៤៥០ម៉ែត្រពីផ្សារមាន់អាំង ចម្ងាយ៥០០ ម៉ែត្រពីសាលាឥន្ទ្រទេវី និង​ចម្ងាយ​៤០០ម៉ែត្រពីស្តុបផ្សារមាន់អាំង។

ទាក់ទងទៅនឹងបញ្ហានេះ មេធាវីការពារក្តីលោក កឹម សុខា លោក ផែង ហេង បានថ្លែងប្រាប់កម្ពុជាថ្មីថា លោកមិនបានដឹងអំពីរឿងនេះទេ ដោយសារនេះ គឺជារឿងផ្ទាល់ខ្លួនរបស់លោក កឹម សុខា ប៉ុន្តែសំណុំរឿងក្តីនៅ តុលាការ នៅដំណើរការជាធម្មតា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួននៅយប់រំលង​អធ្រាត្រ ថ្ងៃទី ២​ ឈានចូល​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាក់ទងពីបទសន្ទិដ្ឋិភាព ជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម