ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ណែនាំអ្នករកស៊ីតាមរ៉ឺម៉កកែឆ្នៃ ដើម្បីសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុង
អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឃាត់ម៉ូតូសណ្តោងរ៉ឺម៉កជាច្រើនគ្រឿង ព្រមទាំងធ្វើការណែនាំម្ចាស់រ៉ឺម៉កទាំងអស់ ដោយសារយាន្តជំនិះទាំងនេះ ផ្តល់នៅភាពអសន្តិសុខ និងងាយប៉ះពាល់ទៅដល់មហាជនទូទៅដែលចរាចរណ៍តាមដងផ្លូវនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌពេញ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរនឹងធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបររកស៊ីតាមម៉ូតូរ៉ឺម៉កកែច្នៃ អោយប្តូរពីការប្រើប្រាស់នូវប្រភេទរ៉ឺម៉កកែច្នៃទាំងអស់នេះ មកជាការប្រើប្រាស់រថយន្តធន់តូចប្រភេទ១តោនកន្លះ ឬ២តោនជំនួសវិញ។ មូលហេតុ គឺដោយសារប្រភេទរ៉ឺម៉កកែច្នៃទាំងអស់នេះ បានផ្តល់នូវផល់ប៉ះពាល់ទៅដល់សោភ័ណភាពនៅក្នុងរាជធានីភ្នំពេញ ជាពិសេសការកែច្នៃទាំងនេះ គឺខុសបាត់ទៅហើយ។ មួយវិញទៀត ដោយឃើញថា ម្ចាស់ការដ្ឋានសំណង់មួយចំនួន ទីតាំងផ្តល់ជូនសម្ភារៈទៅកាន់អ្នកដឹកមានរថយន្តដឹក ប៉ុន្តែបែជាប្រើមធ្យោបាយរ៉ឺម៉កដឹកជញ្ជូនបែបនេះទៅវិញ។
គួរបញ្ជាក់ផងដែរថា ការឃាត់និងណែនាំខាងលើនេះ អាជ្ញាធរមិនបានធ្វើការផាកពិន័យនិងឃាត់ខ្លួននោះទេ គ្រាន់តែធ្វើការអប់រំ និងឲ្យពួកគាត់ត្រឡប់ទៅវិញ ប៉ុន្តែនឹងអនុវត្តទៅតាមអ្វីដែលបានប្រាប់ បើសិនជាប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតាមរ៉ឺម៉កកែច្នៃទាំងនេះនៅតែបន្ត នឹងមានការឃាត់ខ្លួនដកហូតយករ៉ឺម៉កជាបណ្តោះអាសន្ន និងផាកពិន័យតែម្តង។ ចំពោះអ្នកដែលមិនបានដឹង គ្រាន់តែណែនាំនិងធ្វើលិខិតស្នាមដើម្បីបញ្ជាក់លើកទី១តែប៉ុណ្ណោះ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌពេញ បានបន្ថែមថា ដោយសារបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ កំពុងឈ្ពោះទៅកាន់ការពង្រឹងផ្នែកសោភ័ណ្ឌភាព អនាម័យ និងទីក្រុងស្អាត ក៏ដូចជាភូមិសាស្ត្រក្នុងខណ្ឌដូនពេញ អាចនិយាយបានថា ជាបេះដូងទីក្រុង ដែលស្ថិតនៅទីតាំងដែលមានភ្ញៀវអន្តរជាតិចេញចូលច្រើនដូចគ្នា ដូច្នេះការណែនាំនេះសង្ឃឹមថាពលរដ្ឋនឹងបានយល់។ ផ្ទុយទៅវិញ បើសិនជាប្រជាពលរដ្ឋទាំងនោះ គ្មានលទ្ធភាពក្នុងការទិញ ឬប្រើប្រាស់រថយន្តជំនួសនោះទេ គាត់អាចប្រកបរបររកស៊ីបែបនេះ នៅឯជាយទីក្រុងវិញបាន ព្រោះនៅជាយក្រុងក៏មានមនុស្សរស់នៅច្រើនដូចគ្នា គឺមិនមានការបិទសិទ្ធឬផ្តាច់អហង្ការនោះទេ៕
អត្ថបទ៖ រស្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ