ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងបោសសំអាតផ្លូវបន្ទាប់ពីទឹកជំនន់ស្រកទៅវិញ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣ ខែវិច្ឆិកានេះ បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបោសសំអាតផ្លូវដែលទើបនឹងស្រកពីជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ។
លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា មូលហេតុដែលលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចម្រុះរួមមានកម្លាំងនគរបាល អាវុធហត្ថនិងប្រជាការពារទាំងអស់ចុះបោសសំអាតលើកំណាត់ផ្លូវចាក់ក្រាលបេតុងស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកទៅវិញនាពេលថ្មីៗនេះ។
លោកប្រធានការិយាល័យបានបញ្ជាក់ថា បន្ទាប់ពីទឹកស្រកទៅគឺស្លែបានដុះនិងសំរាមពាសពេញលើផ្លូវហើយម្យ៉ាងទៀតផ្លូវចាក់បេតុងនេះអាចធ្វើឲ្យសិស្សសាលា ដែលភាគច្រើនជាក្មេងតូចៗងាយនឹងរអិលដួលបង្កឲ្យគ្រោះថ្នាក់ថែមទៀតផង។
ចំពោះសកម្មភាពបោសសំអាតផ្លូវដែលដឹកនាំដោយលោកអភិបាលខណ្ឌច្បារអំពៅ ដែលលោកតែងយកចិត្តទុកដាក់ទៅលើស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋការពារកុំឲ្យមានជំងឺដង្កាត់ពិសេសក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតផង៕
អត្ថបទ៖ នរា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ