Connect with us

ព័ត៌មានជាតិ

កុមារា គង់ សីហា ទទួលបានថវិកា២០លានរៀលនិងផ្ទះ២ខ្នងពីសម្តេចតេជោហ៊ុន សែន​

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃទី​៣ ​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​ តាមរយៈ​លោក ទៀ សីហា អភិបាលខេត្តសៀមរាប ​បានផ្តល់​ថវិកា​២០​លាន​រៀល ​និង​ផ្ទះ​២​ខ្នង​ដល់​គ្រួសារ​ក្មេងប្រុស គង់ សីហា អាយុ​៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្ត សៀមរាប​។

បន្ទាប់ពី​សម្តេច​បានឃើញ​រូបភាព​ក្មេងប្រុស​រូបនេះ​ឈរ​ដោះ​ស្បែកជើង ពាក់​ម៉ាស និងមាន​ចង​ព្យួរ​ស្បោង​កាត​ចាក់​វ៉ាក់សាំង​នៅ​នឹង​អាវ​ពេល​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ជ័យ ។ ក្រៅពីនេះ​រដ្ឋបាល​ខេត្តសៀមរាប​ក៏បានផ្តល់​ទូរស័ព្ទ​ និង​ស្បៀងអាហារ​មួយចំនួន​ទៅដល់​គ្រួសារ​ក្មេងប្រុស គង់ សីហា នេះ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុស គង់ សីហា ជា​សិស្ស​រៀន​ថ្នាក់​ទី​១​ នៅក្នុង​សាលាបឋមសិក្សា​ជ័យ ​នៃ​ឃុំ​រុន​តា​ឯក មាន​ប្អូនស្រី​ម្នាក់ទៀត​អាយុ​៣​ឆ្នាំ​ និង​ស្ថិតក្នុង​គ្រួសារ​ដែលមាន​ជីវភាពខ្វះខាត​ ដែលមាន​ឳ​ពុក​ម្តាយ​ជា​កសិករ​ដើរ​ប្រវាស់​ដីស្រែ​គេ​ធ្វើ​នៅក្នុង​ស្រុក​ស្វាយ​លើ​ ដោយហេតុតែ​មិនមាន​ដីស្រែ​ចម្ការ​ផ្ទាល់ខ្លួន​សម្រាប់ធ្វើ​។ កន្លងមក ពួកគាត់​តែងតែ​យក​កូន​ទៅធ្វើ​ស្រែ​នៅឯ​ស្រុក​ស្វាយ​លើ​ ជាមួយ​ដោយសារតែ​មិនទាន់​អាច​ចូល​រៀន​បាន តែ​ដល់ពេល​សាលា​បើកទទួល​ឱ្យចូល​រៀន​ទើប​យក​កូនមក​ផ្ញើជាមួយ​មីង ​ឬ​អ្នកជិតខាង​នៅជាប់​ផ្ទះ​ឱ្យជួយ​មើល​ និង​ដើម្បីឱ្យ​កូន​បាន​ចូលរៀន​នឹង​គេ​។​

លោក ទៀ សីហា បាន​ថ្លែងថា​ ដោយសារតែ​ក្មួយប្រុស​មានចិត្ត​ចង់​រៀនសូត្រ តែ​ជីវភាព​ក្នុង​គ្រួសារ​មានការ​លំបាក​ដូច្នេះហើយ​បានជា​សម្តេច​ក៏ដូចជា​ស​ប្បុរ​សជនផ្សេងៗ​ជាច្រើន​បាន​ជួយ​ដល់​ពួកគាត់​អាចឱ្យ​ក្មេង​ប្រុស​នេះ​មាន​សម្ភារ​បាន​រៀនសូត្រ​ និង​មានផ្ទះ​សម្បែង​រស់នៅ​ដូចជា​គេ​ដូច​ឯង ។

​ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​ក៏បាន​ណែ​នាំដល់​ឪពុកម្តាយ​របស់​កុមារ គង់ សីហា ត្រូវតែ​ឱ្យ​កូន​ទៅ​រៀន​ដោយ​ខាង​អាជ្ញាធរ ​និង​ជួយ​ជ្រោមជ្រែង ។ ហើយ​អាជ្ញាធរ​ក៏​កំពុង​សិក្សា​មើល​ដើម្បី​រកវិធី​ជួយ​គាត់​ដើម្បី​មានមុខ​របរ​ឬ​ការងារ​ធ្វើ​នៅក្នុង​ភូមិ​ងាយស្រួល​ឱ្យ​កូនៗ​បាន​រៀនសូត្រ​ទទួលបាន​ចំណេះដឹង​។​

សូមបញ្ជាក់ថា​ សម្រាប់​ផ្ទះ២ខ្នង​ដែល​សម្តេច​ផ្តល់ជូន​នេះ ​១ខ្នង​ជូន​ដល់​គ្រួសារ​ក្មេងប្រុស គង់ សីហា និង ១ខ្នង​ទៀត​ផ្តល់ជូន​ដល់​គ្រួសារ​ប្អូនស្រី​របស់​ម្តាយ គង់ សីហា ដែលមាន​ជីវភាព​ខ្វះខាត​ដែរ ៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម