ព័ត៌មានជាតិ
ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុខ សន្ធរម៉ុក ក្រុមការងារបានស្ទូចគ្រោងដែកស្ពានដាក់លើទម្រសសរ ស្ពានរួចរាល់ហើយ
ភ្នំពេញ ៖ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុខ សន្ធរម៉ុកស្ថិតក្នុងខណ្ឌទួលគោក ក្រុមការងារបានស្ទូចគ្រោងដែកស្ពានដាក់លើទម្រសសរ ស្ពានរួចរាល់ហើយ នៅថ្ងៃទី០៣ វិច្ចិកានេះ។
ពាក់ព័ន្ធនឹងការដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើរជើងនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពី ថ្ងៃទី ២៨ខែ តុលាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពីការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ក្នុងរយៈពេលបីយប់ ដោយចាប់ពីយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨និង០០យប់ ដល់ម៉ោង ៧និង០០ព្រឹក ដើម្បីដំឡើងគ្រោងដែកតួស្ពាននេះខណៈការងារសាងសង់សសរគ្រឹះស្ពានបានបញ្ចប់ទាំងស្រុង។
គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាងសង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ