ព័ត៌មានជាតិ
លោក ទៀ សីហា អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ នឹងនាំអំណោយសម្តេចនាយករដ្ឋមន្ត្រី ប្រគល់ជូនដល់ក្មេងប្រុស គង់ សីហា
សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមើលឃើញពីទុក្ខលំបាករបស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រីម្នាក់ ឈ្មោះគង់ សីហា ដែលល្បីល្បាញដោយសារតែការមកសាលាដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដោយប្រើថង់ប្លាស្ទិកនោះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន២០លានរៀល និងផ្ទះមួយខ្នងដល់ក្រុមគ្រួសាររបស់គាត់។
នាឱកាសនោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានប្រគល់ជូនគ្រួសារក្មេងប្រុស គង់ សីហា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីឃើញនូវរូបភាពរបស់ក្មួយប្រុស គង់ សីហា ដែលទៅសាលារៀនគ្មានស្បែកជើងពាក់ និងប័ណ្ណចាក់វ៉ាក់សាំងបានច្រកចូលក្នុងថង់ប្លាស្ទិក ពាក់ជាប់នឹងក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការមួយ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់តាំងឲ្យឯកឧត្តម នាំយកជំនួយថវិកាចំនួន២០លានរៀន ដែលថវិកានេះ សម្រាប់ដោះស្រាយជីវភាពនិងផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កុមារា គង់ សីហា។
លោកបន្តថា ក្រៅពីថវិការបស់សម្តេចតេជោ ក៏បានចាត់តាំងឲ្យសាងសង់ផ្ទះមួយខ្នងសមរម្យជូនដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ។ លើសពីនោះ ជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសប្បុរសជននានា ឯកឧត្តមទៀ សីហា ក៏បានជម្រុញឲ្យរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវខិតខំធ្វើយ៉ាងណាដើម្បីជួយស្វះស្វែងរកមុខរបរណាមួយសម្រាប់ឪពុកម្តាយរបស់កុមារា គង់ សីហា ដើម្បីបានចិញ្ចឹមជីវិត និងបានផ្គង់កូនឲ្យរៀនបន្តទៀត។
សូមបញ្ជាក់ថា កន្លងមកជាមួយនឹងរូបភាពដ៏កម្សត់នេះ សប្បុរសជននានា ក៏បានផ្តល់ជូននូវជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ។ កុមារា គង់ សីហា អាយុ៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយដែលសុទ្ធសឹងមិនចេះអក្សរ ក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
ដោយ ៖ គឿនវេត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត