Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ពិចារណា​លើក​ពេល​ប្រឡង​បាក់​ឌុប​ទៅ​ដើម​ឆ្នាំ​២០២២​វិញ

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ធ្វើការ​ពិចារណា​លើក​ពេល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​ទី​១២ ទៅ​ដើម​ឆ្នាំ​២០២២​វិញ​ដើម្បី​អាច​ឲ្យ​សិស្ស​អាច​ត្រៀមខ្លួន​បាន​កាន់​តែ​ច្រើន​។

ថ្លែង​ក្នុងឱកាស​ចុះ​ពិនិត្យ​ទស្សនកិច្ច និង​សម្ពោធ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​ថ្ងៃទី​៣​វិច្ឆិកា​នេះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា សម្រាប់​ការប្រឡង​ខាងមុខនេះ ក្រសួង​អប់រំ​បាន​ពិចារណា​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ និង​ពន្យារ​ពេល​ប្រឡង​ទៅ​ដើម​ឆ្នាំ​២០២២​វិញ ដើម្បីឱ្យ​សិស្ស​អាចមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ការប្រឡង​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​សិស្ស​គឺ​ត្រូវខិតខំ​រៀន​ជា​ចាំបាច់​ព្រោះថា​ ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប គឺ​ត្រូវតែ​ប្រឡង​សម្រាប់​ឆ្នាំនេះ មិនមាន​ការជាប់​ដោយ​ស្វ័យប្រវត្ត​ដូច​ឆ្នាំមុន​នោះទេ​។​

​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​០៣​វិច្ឆិកា​នេះ​ថា​ «​ក្រសួង​គួរតែ​ប្រឡង​ថ្ងៃ​៦​ធ្នូ​២០២១​តាម​ការកំណត់​។ ប៉ុន្តែ​ត្រូវបាន​លើក​ពេល​ទៅ​ឆ្នាំក្រោយ​ទៀតហើយ​។ ជា​សញ្ញា​មិនល្អ​សោះ​»​។​

លោក​បាន​លើក​ជា​សំណួរ​ថា​ ចុះបើ​លើក​ពេល ចំ​រដូវ​កូ​វីដ​មកដល់​ទៀត តើ​ត្រូវ​លើក​ពេល​ទៀត​ឬទេ? លោក​បាន​បន្ត​ថា ​«​ដូច​កាល​ឆ្នាំ​២០២០​ដែរ លើក​ពី​ខែ​៨ មក​ថ្ងៃ​២១. ២២. ២៣ ខែធ្នូ​។ ដល់​ខែធ្នូ​លើក​ពេល​ទៅ​ថ្ងៃ​១៥​មករា។ ចុង​បញ្ចប់​ជាប់​ដោយ​ស្វ័យប្រវត្តិ​»​។

លោក​បាន​បញ្ជាក់​ថា ​ការដែល​ក្រសួង​លើក​ពេល​១​ខែ​ឬ​២​ខែ​មិន​ប្រាកដ​ថា ​សិស្ស​ចេះ​នោះ​ទេ​។​

​គួរ​បញ្ជាក់ថា ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានកំណត់​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​នៅ​ថ្ងៃទី​៦​ធ្នូ​និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៨ ២៩​ធ្នូ​ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម