Connect with us

ព័ត៌មានជាតិ

លោក​វង សូត ៖ មន្ត្រី​ជំនាញ​តាម​រាជធានី​ខេត្ត​ត្រូវ​បន្ត​សកម្មភាព​លើកកម្ពស់​ការអនុវត្ត​គោលនយោបាយ​ការពារ​កុមារ

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​តាម​បណ្តា​រាជធានី​ខេត្ត​បន្តសកម្មភាព​លើកកម្ពស់​កា​រលេ​ី​ក​កម្ពស់​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​២០១៩-២០២៩ និង​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​។

លោក វង សូត​ថ្លែង​បែបនេះ​នៅក្នុង​សិក្ខាសាលា​ស្តីអំពី «​កា​រលើក​កម្ពស់​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តី​ពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​២០១៩-២០២៩ និង​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​»​ដែលមាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​និង​ខាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ផងដែរ​នា​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង សូត​ថ្លែងថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ជាច្រើន​សម្រាប់​អនុវត្តតាម​ការចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ក្នុងនោះ​ក៏​មាន​វិស័យ​គាំពារ​សង្គម ការពារ​សិទ្ធិសេរីភាព​កុមារ ជន​មាន​ពិការភាព គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ​និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ហើយ​បន្តសកម្មភាព​លើកកម្ពស់​កា​រលេ​ី​ក​កម្ពស់​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​២០១៩-២០២៩ និង​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ផងដែរ​។


លោក​បាន​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ប្រសើរ​មួយ​ ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​គាំពារ​សង្គម គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩​និង​សមាគម​មនុស្ស​ចាស់​ក្នុង​វិស័យ​សង្គមកិច្ច​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រប​ខណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ នា​ពេល​ថ្មីៗ​នេះ​រួម​នឹង​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​២០១៩-២០២៩ និង​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ផង​ដែរ ​ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​រួចជាស្រេច​នោះ​តែម្ដង​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម