Connect with us

ព័ត៌មានជាតិ

ល្បែងជល់មាន់ខុសច្បាប់មួយកន្លែង ត្រូវបានអាវុធហត្ថចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថ ស្រុកអូរជុំចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ន ឃាន មេបញ្ជាការអាវុធហត្ថមូលដ្ឋានបានចុះបង្ក្រាបទីតាំងជល់មាន់ លួចលាក់ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងមួយចំនួនទៀត ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១ និង៣០នាទីរសៀល កាលពីថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២១ នៅត្រង់ចំណុច ចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ។

របាយការណ៍ពីអាវុធហត្ថបានឲ្យដឹងថា ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងបានមួយចំនួនដូចជា÷ ម៉ូតូចំនួន៤គ្រឿង ជញ្ជីងថ្លឹងមាន់ចំនួន១ កញ្ចក់បាំងមាន់ចំនួន១ ស្កត់រុំខ្នាយមាន់ចំនួន១ដុំ ចាននិងគំរបអាប៉ោងចំនួន១​(ផ្តិល)ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដេីម្បីចាត់ការបន្តទៅតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា មតិមហាជនរស់នៅក្នុងក្រុងបានលុង បានលើកឡើងថា មួយរយៈនេះ សមត្ថកិច្ចនៅក្នុងខេត្តរតនគិរី បាននិងកំពុងដុតដៃដុតជើង ចុះប្រតិបត្តិការបង្ក្រាបអ្នកលេងល្បែងស៉ីសងគ្រប់ប្រភេទឬនៅតាមបណ្តាស្រុកមួយចំនួន ប៉ុន្តែនៅផ្ទះខ្លះមិនទាន់ឃើញមានសមត្ថកិច្ចជំនាញទៅចុះបង្ក្រាបនៅឡើយទេ ក្នុងក្រុងបានលុង ដោយសារមានខ្នងបង្អែកដ៏រឹងមាំ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម