ព័ត៌មានជាតិ
លើកដំបូង កម្ពុជាត្រៀមបង្កើតច្បាប់ពីសាសនា
ក្រសួងធម្មការ និងសាសនា បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីគ្រប់គ្រងសាសនាធានានូវសុខដុមនីយកម្មសាសនានៅកម្ពុជា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤ វិច្ឆិកានេះថា សេចក្តីព្រាងច្បាប់នេះមាន៤៤មាត្រា ដើម្បីកំណត់វិធានក្នុងការគ្រប់គ្រង លើកកម្ពស់ការគោរពជំនឿ និងប្រណិប័តន៍ជំនឿសាសនា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាសិទ្ធិ សេរីភាពខាងជំនឿ និងការប្រតិបត្តិភាព ផ្លូវសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា នេះជាលើដំបូងហើយដែលក្រសួងមានច្បាប់ស្តីពីសាសនា ហើយសេចក្តីព្រាងច្បាប់នេះនឹងត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីកៀរគរនិងប្រមូលបានមតិយោបល់ចូលរួមពីបណ្តាថ្នាក់ដឹកនាំសាសនាគ្រប់ថ្នាក់ មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច។
លោកបានបន្តទៀតថា នាពេលខាងមុខនេះ ក្រសួងគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសាសនា តាមប្រព័ន្ធអនឡាញដោយមានការចូលរួមពិសាសនាផ្សេងៗចំនួន ១៣០នាក់ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នេះទៅតាមមាត្រាដែលពាក់ព័ន្ធនឹងសាសនានីមួយៗ។
លោកបានបន្ថែមថា ចំពោះការកំណត់ថ្ងៃជាក់លាក់នៃសិក្ខាសាលានេះ នៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត រៀបចំផ្តល់បញ្ជីឈ្មោះបញ្ជួនមកក្រសួងឱ្យបានមុនថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២១ទើបសម្រេចជាក្រោយ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ