Connect with us

ព័ត៌មានជាតិ

លើក​ដំបូង កម្ពុជា​ត្រៀម​បង្កើត​ច្បាប់​ពី​សាសនា

បានផុស

នៅ

ក្រសួងធម្មការ និងសាសនា បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីគ្រប់គ្រងសាសនាធានានូវសុខដុមនីយកម្មសាសនានៅ​កម្ពុជា​។

លោក សេង ​សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤ វិច្ឆិកានេះថា សេចក្តីព្រាងច្បាប់នេះមាន៤៤មាត្រា ដើម្បីកំណត់វិធានក្នុងការគ្រប់គ្រង លើកកម្ពស់ការគោរពជំនឿ និងប្រណិប័តន៍ជំនឿសាសនា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាសិទ្ធិ សេរីភាពខាងជំនឿ និងការប្រតិបត្តិភាព ផ្លូវសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក​ សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នេះជាលើដំបូងហើយដែលក្រសួងមានច្បាប់ស្តីពីសាសនា ហើយសេចក្តីព្រាងច្បាប់នេះនឹងត្រូវពិភាក្សា​​ជាមួយភាគីពាក់ព័ន្ធ ដើម្បីកៀរគរនិងប្រមូលបានមតិយោបល់ចូលរួមពីបណ្តាថ្នាក់ដឹកនាំសាសនាគ្រប់ថ្នាក់ មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច។

លោកបានបន្តទៀតថា នាពេលខាងមុខនេះ ក្រសួងគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសាសនា តាមប្រព័ន្ធអនឡាញដោយមានការចូលរួមពិសាសនាផ្សេងៗ​ចំនួន ១៣០នាក់ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នេះទៅតាមមាត្រាដែលពាក់ព័ន្ធនឹងសាសនានីមួយៗ។        

លោកបានបន្ថែមថា ចំពោះការកំណត់ថ្ងៃជាក់លាក់នៃសិក្ខាសាលានេះ នៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត រៀបចំផ្តល់បញ្ជីឈ្មោះបញ្ជួនមកក្រសួងឱ្យបានមុនថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២១ទើបសម្រេចជាក្រោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម