ក្រសួងធម្មការ ធ្វើសេចក្តីព្រាងច្បាប់សាសនា ដើម្បីគ្រប់គ្រងសាសនានៅកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងធម្មការ ធ្វើសេចក្តីព្រាងច្បាប់សាសនា ដើម្បីគ្រប់គ្រងសាសនានៅកម្ពុជា

បានផុស

នៅ

ក្រសួងធម្មការ និងសាសនា បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីគ្រប់គ្រងសាសនានៅប្រទេសកម្ពុជា និងធានានូវសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ​សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះថា សេចក្តីព្រាងច្បាប់នេះមាន ៤៤ មាត្រា ដើម្បីកំណត់វិធានក្នុងការគ្រប់គ្រង លើកកម្ពស់ការគោរពជំនឿ និងប្រណិប័តន៍ជំនឿសាសនា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាសិទ្ធិ សេរីភាពខាងជំនឿ និងការប្រតិបត្តិភាព ផ្លូវសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា នេះជាលើដំបូងហើយដែលក្រសួងមានច្បាប់ស្តីពីសាសនា ហើយសេចក្តីព្រាងច្បាប់នេះនឹងត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីកៀរគរ និងប្រមូលបានមតិយោបល់ចូលរួមពីបណ្តាថ្នាក់ដឹកនាំសាសនាគ្រប់ថ្នាក់ មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច។

លោក សេង សុមុនី បានបន្តទៀតថា នាពេលខាងមុខនេះក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្តីព្រាងច្បាប់ស្តីពីសាសនា តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពិសាសនាផ្សេងៗចំនួន ១៣០ នាក់ ក្នុងនោះសាសនាឥស្លាមចំនួន ៤០ នាក់ សាសនាគ្រិស្ត ៤០នាក់ និងសាសនាមហាយាន និងផ្សេងៗចំនួន ៥០ នាក់ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ទៅតាមមាត្រាដែលពាក់ព័ន្ធនឹងសាសនានីមួយៗ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ខាងលើ បានបន្ថែមថា ចំពោះការកំណត់ថ្ងៃជាក់លាក់នៃសិក្ខាសលានេះនៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំ និងផ្តល់បញ្ជីឈ្មោះថ្នាក់ដឹកនាំផ្នែកពាហិរសាសនា បញ្ជួនមកក្រសួងឱ្យបានមុនថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបសម្រេចជាក្រោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services