Connect with us

ព័ត៌មានជាតិ

ថៃ អាចនឹងទទួលយកសំណើរបស់កម្ពុជា នាំយកវ៉ាក់សាំងពីកម្ពុជា ទៅចាក់ជូនពលករខ្មែរនៅក្នុងប្រទេសខ្លួន

បានផុស

នៅ

​រាជរដ្ឋាភិបាលថៃអាច​នឹង​សហការ​ជាមួយ​កម្ពុជានៅ​ក្នុង​ការ​ដឹក​វ៉ាក់សាំង​បង្កា​កូ​វី​ដ១៩ ​ពី​កម្ពុជាទៅ​ចាក់​ឲ្យ​ពលរដ្ឋខ្មែរ​ដែល​កំពុងរស់នៅនិងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ។ នេះបើតាមលោក ​សុខ សុ​ក្រឹ​ត្យា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ឲ្យដឹងនៅថ្ងៃទី ៤ ខែ វិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​សុខ សុ​ក្រឹ​ត្យា​​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែននិងជារដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក ​វិ​ស្នុ គ្រឿង​ង៉ា​ម ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃបាន​ឲ្យ​សារព័ត៌មានឲ្យដឹង​ពី​ប្រទេស​ថៃ​មក​ថា៖បើតាមលោក ​វិ​ស្នុ គ្រឿង​ង៉ា​ម បានអះអាង​ថាថៃ​នឹង​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​វ៉ាក់សាំង​ចូល​ទឹកដី​ថៃហើយ​ភាគី​ថៃ​ជា​អ្នក​ចាក់​ជូន​ពលករ​ខ្មែរដោយ​អាជ្ញាធរ​ខ្មែរ​ជា​អ្នក​សង្កេតការណ៍​និង​រង់ចាំ​ធ្វើ​កិច្ចសហការ​នានា។

លោក​ សុខ សុ​ក្រឹ​ត្យា បាន​ថ្លែង​ដោយ​ដកស្រង​សម្តី​របស់លោក ​វិ​ស្នុ គ្រឿង​ង៉ា​ម​ ឧបនាយករដ្ឋមន្ត្រី​ថៃ​ថា​៖«រាជរដ្ឋាភិ​បាល​​ថៃ​យល់​ស្រប​ឲ្យ​កម្ពុជា​នាំ​យក​វ៉ាក់សាំង​ចូល​មក​ខាង​ថៃចំណែក​ការ​ចាក់​វ៉ាក់សាំង​ជា​តួនាទី​របស់​ភាគី​ថៃ​ដោយ​មាន​ខាង​កម្ពុជា​ចូលរួម​សង្កេតការណ៍។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​តួនាទី​នេះ​សមត្ថកិច្ច​ជំនាញ​ជា​អ្នកធ្វើការ​ទំនាក់ទំនង​គ្នាពីព្រោះ​ថា​កម្ពុជា​មាន​វ៉ាក់សាំង​ដ៏​ល្អជា​ច្រើនហើយ​ភាគី​ទាំង​ពីរ​បាន​កំពុង​សិក្សា​ដោយ​យកចិត្តទុកដាក់​ផង​ដែរ​»​។

តាម​លោក ​សុខ សុ​ក្រឹ​ត្យា បាន​បញ្ជាក់​ថានៅ​ក្នុង​កិច្ច​ជំនួប​នោះ​ឧបនាយករដ្ឋមន្ត្រី​ថៃបាន​លើក​ឡើង​ថាប្រសិនបើ​កម្ពុជា​ដឹក​វ៉ាក់សាំង​ចូល​ទឹកដី​ថៃគឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​មាន​កំណត់​ទូត​ចេញ​ជា​ផ្លូវការ​នៅឡើយ​ទេ ​។ លោក​អះអាង​ថាកំពុងធ្វើការ​ទាក់ទង​រឿង​នេះ​តាម​កំណត់​ទូតនិង​បាន​ជម្រាប​ដល់​ប្រមុខ​ដឹកនាំ​កម្ពុជារួច​ហើយ​ដែរ ​។

សូមរំឭកថា សម្តេច​តេ​ជោ ហ៊ុន សែន កាលពីថ្ងៃទី ១ វិច្ឆិកា ២០២១ បាន​ស្នើ​ឲ្យ​មន្ត្រី​កម្ពុជា​សហការជាមួយភាគីថៃគឺមានបំណង ដើម្បីនឹងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃដើម្បីស្នើសុំឲ្យអាជ្ញាធរថៃ​ជួយ​យកវ៉ាក់សាំងរបស់យើងចាក់ជូនប្រជាជនយើងនៅទីនោះ នៅក្នុងពេលដែលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងចាក់គ្រប់គ្រាន់។

សម្តេចបានលើកឡើងថា ពិតហើយឥឡូវនេះចំនួនប្រជាជននៅក្នុងប្រទេសថៃបានចាក់វ៉ាក់សាំងច្រើនណាស់ទៅហើយក៏ប៉ុន្តែសម្រាប់យើងក្នុងតួលេខជំរឿនប្រជាពលរដ្ឋរបស់យើងមានទៅដល់១៦លាន ៩ សែននាក់ហើយបើនៅក្នុងវ៉េប​សាយត៍របស់ Worldometer គឺបានដាក់ថាយើងមានប្រជាជនរហូតទៅដល់១៧លាននាក់ឯណោះ។

សួរថាក្រៅពី ១៦ លាននាក់នេះប្រជាជនប៉ុន្មានទៀតនៅឯណា? បានសេចក្តីថា យើងនៅសល់ ៩ សែន ឬ ១ លាននាក់ទៀតដែលកំពុងនៅព្រះរាជាណាចក្រថៃ នៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី ឬ នៅប្រទេសក្រៅមួយចំនួនផ្សេងទៀត។

សម្ដេចតេជោថ្លែងថា “ដូចនេះយើងចាំបាច់ត្រូវធ្វើការជាមួយភាគីថៃ។ យើងមិនអាចបញ្ជូន គ្រូពេទ្យរបស់យើងទៅចាក់នៅក្នុងប្រទេសថៃបានទេ។ ប៉ុន្តែតាមព័ត៌មានមានទំនាក់ទំនងនឹងគ្នាខ្លះៗហើយ”។

យើងចង់ជូនវ៉ាក់សាំងជូនទៅឲ្យភាគីថៃជួយគ្រប់គ្រងដឹកជញ្ជូន និងជួយចាក់ជូនពលករយើងនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែការធ្វើបែបនេះទៅបានលុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។ សម្តេចតេជោបន្តថា យើងមិនបានភ្លេចទៅដល់ប្រជាពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែបានឬមិនបាន យ៉ាងណានោះក៏សុំឲ្យបងប្អូនពលករនៅក្នុងប្រទេសថៃមានការយោគយល់។ បើនៅក្នុងដីរបស់យើងអ្នកស្ម័គ្រចិត្តចាក់គឺត្រូវតែបានចាក់។

ពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃត្រូវគេដឹងថា មានចំនួនជាង ១លាននាក់ ក្នុងនោះពលករខ្មែរមួយចំនួនបានចាក់វ៉ាក់សាំង ដូសទី១ ខ្លះដល់ដូសទី ២ គឺអាស្រ័យលើថៅកែសហគ្រាសក្រុមហ៊ុនយកចិត្តទុកដាក់ដែរ។

ក៏ប៉ុន្តែពលករមួយចំនួនទៀតខ្វះការយកចិត្តទុកដាក់ពីថៅកែ និងមិនទទួលបានព័ត៌មានច្បាស់លាស់ពីទីតាំងចាក់វ៉ាក់សាំងជាពិសេសអ្នកធ្វើការនៅតាមចំការមៀនចំការអំពៅតាមព្រំដែនជាដើម។

ពលករដែលបំរើការងារជាកម្មករសំណង់ និងធ្វើការនៅតាមរោងចក្រ បានចាក់វ៉ាក់សាំងច្រើនជាងពលករដែលបំរើការងារតាមហាងលក់ដូរ។​ ពលករ​ខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ​មួយចំនួនបានឲ្យដឹងថា ពួកគេបានចាក់វ៉ាក់សាំងកូវីដ១៩ តាមរយៈក្រុមហ៊ុនដែលពួកគេកំពុងធ្វើការដោយបង់ប្រាក់ម្នាក់ ២០០០បាត៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម