Connect with us

ព័ត៌មានជាតិ

ឧកញ៉ា សំ សុខនឿន ដឹកនាំសមាជិកសមាគម GRA នាំយកថវិកា និងសម្ភារៈទប់ស្កាត់កូវីដ ជូនរដ្ឋបាលខេត្តកែប

បានផុស

នៅ

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យកល (GRA) និងជាអគ្គនាយកក្រុមហ៊ុន San Sn Realty នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំសមាជិក-សមាជិកាសមាគមអចលនទ្រព្យកល បាននាំយកម៉ាស់ចំនួន ៥០,០០០ម៉ាស់, ទឹកសម្លាប់មេរោគ ៥០កាន, បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប, ទឹកសុទ្ធ ១០០កេស, និងថវិកា ១០,០០០,០០០រៀល ជូនដល់រដ្ឋបាលខេត្ត​កែប​ ដើម្បីប្រើប្រាស់ក្នុងការងារគ្រប់គ្រង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ផ្សេងៗ ដែលសរុបជាទឹកប្រាក់ចំនួន ៥៦៥០ដុល្លារអាមេរិក។

ក្នុងឱកាសនោះឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានកោតសរសើរ​ និងថ្លែងអំណរគុណនូវទឹកចិត្ត ប្រកបដោយក្តីសប្បុរសរបស់លោកឧកញ៉ា និងសហការី ដែលនេះបញ្ជាក់ឲ្យឃើញពីសណ្តានចិត្ត​ និងកាយវិការដ៏ប្រពៃ ក្នុងការជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរដ្ឋបាលខេត្ត កំពុងត្រូវការជំនួយជាបន្តបន្ទាប់ ក្នុងការងារជួយ សង្រ្គោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់បន្ថែមទៀតថា​ ទឹកចិត្តពោរពេញដោយក្តីសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត​កែប ​ចងចាំទុកក្នុងដួងចិត្តជារៀងរហូត។

សមាគមអចលនទ្រព្យកល ដែលមានលោកឧកញ៉ា សំ សុខនឿន បានប្រកាសចាប់ផ្ដើមធ្វើសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ នៅតាមបណ្ដារាជធានី-ខេត្តនានា ចាប់ពីខែវិច្ឆិកាឆ្នាំ២០២១ នេះតទៅ ដើម្បីចូលរួមចំណែ​កជាមួយ​អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម