ព័ត៌មានជាតិ
នាយកមូលនិធិជនពិការ ចុះពិនិត្យការសាងសង់អគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំប្រតិភូមូលនិធិជនពិការ ចុះពិនិត្យលើវឌ្ឍនៈភាពការសាងសង់អាគារថ្មី និងជួសជុលអាគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ការចុះពិនិត្យនេះ គឺដើម្បីពន្លឿនដំណើរការសាងសង់ឲ្យបានឆាប់ និងមានគុណភាពសម្រាប់ទទួលការបណ្តុះបណ្តាលជំនាញផ្សេងៗបន្តទៀតសម្រាប់បងប្អូនជនពិកា។

តាមរបាយការណ៍របស់លោក ជូ ប៊ុណ្ណារិទ្ធ ប្រធានសាខាមូលនិធិជនពិការខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប គឺជាខេត្តដែលរងផលប៉ះពាល់ជំងឺកូវីដ១៩ខ្លាំងមួយដែរ ដែលកត្តានេះធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការមួយផ្នែកធំ។ ជួសមុខឱ្យមន្ត្រីនៃមជ្ឈមណ្ឌលទាំងអស់ និងជនពិការក្នុងខេត្តសៀមរាប លោកសូមថ្លែងអំណរគុណដល់លោកនាយក ដែលបានជួយជំរុញនិងគាំទ្រដល់គម្រោងសាងសង់អាគារនេះ ក្នុងគោលដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងការចុះត្រួតពិនិត្យនេះលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញពីតម្រូវការចាំបាច់របស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប មូលនិធិជនពិការ បានសម្រេចផ្តល់ការសាងសង់អាគារទំហំ ១២ម៉ែត្រគុណនឹង១៧ម៉ែត្រ កម្ពស់១ជាន់ មាន៥បន្ទប់។ ជាមួយគ្នានៃមូលនិធិជនពិការ ក៏បានធ្វើការជួសជុលអាគាររដ្ឋបាល១ខ្នង អាគារផលិតកម្ម១ខ្នង អាគារបន្ទប់ស្នាក់នៅនិងការិយាល័យ អាគារឃ្លាំង ជួសជុលនិងសាងសង់ថ្មីទីវាលសាធារណៈ ព្រមទាំងវាយចេញនិងសង់ថ្មីរបងខាងមុខក្រោយដល់មជ្ឈមណ្ឌលផងដែរ។

លោកនាយកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រធានសាខាមូលនិធិជនពិការ និងមន្ត្រីមជ្ឈមណ្ឌលស្តារខេត្តសៀមរាបទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តសៀមរាប មានផល់ប៉ះពាល់ខ្លាំងយ៉ាងណាក្តី៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


