Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ចង.ក​ ​នៅ​ក្នុង​រោង​កម្មករ​វត្ត​បទុម​វ​ត្តី

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ចង.ក​សម្លាប់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​រោង​កម្មករ​ស្នាក់នៅ ក្នុង​វត្ត​បទុម​វ​តី ផ្លូវ​លេខ​១៩ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​អត្តសញ្ញាណ​សាកសព​ឈ្មោះ យស់ កុយ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​តា​សោម ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។

បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ យៀន ពន្លក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ក្មួយប្រុស ស្នាក់នៅ​បន្ទប់​ជាប់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្ញុំ និង​អុំ​ប្រុស​បាន​មក​ធ្វើ​សំណង់​នៅក្នុង​វត្ត​ប​ទុប​វ​តី​រយៈពេល​ជាង​៣​ខែ​មកហើយ​, ដោយ​អុំ​ប្រុស​ខ្ញុំ​គាត់​មាន​ជំងឺ​ស​សៃ​ប្រសាទ​រយៈពេល​យូរណាស់​មក​ហើយ តែ​ដោយសារតែ​មិនមាន​អាការៈ​អ្វី​ធ្វើ​ទុក​ទើប​មិនដែល​បាន​លេប​ថ្នាំ និង​ធ្វើការ​ជា​ធម្មតា​។​ នៅ​ល្ងាច​ថ្ងៃ​ទី​០៣ តុលា ២០២១ ពេល​ចប់​ម៉ោង​ការងារ​ខ្ញុំ និង​អុំ​ប្រុស​ក៏បាន​ហូបបាយ​រួច​បំបែក​គ្នា​ដេក​បន្ទប់​រៀងៗ​ខ្លួន លុះ​ព្រឹក​ឡើង​ខ្ញុំ​ភ្ញាក់​ពី​ដេក​បាន​គោះទ្វារ​បន្ទប់​អុំ​ប្រុស​ដើម្បី​ទៅ​ធ្វើ​ការ តែ​មិនមាន​សំឡេង ទើប​ខ្ញុំ​បាន​ចូលទៅក្នុង​បន្ទប់​ខ្ញុំ​ហើយ​បាន​ហែក​ក្រណាត់​បាំងជញ្ជាំង​ចេញ​ឃើញ​អុំ​ប្រុស​ខ្ញុំ​ចង.ក ដោយ​ខ្សែភ្លើង ជាប់​នឹង​ធ្នឹម​ដែក​ដំបូល​ខ្ញុំ​ក៏បាន​លើក​អុំ​ប្រុស​ខ្ញុំ​មក​ក្រោម​តែ​គាត់​ស្លាប់បាត់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់ បាន​គ្រប់គ្រង​កន្លែងកើតហេតុ បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ កា​រិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​និង​កន្លែងកើតហេតុ​។

ស​ន្និ​ដា្ឋ​ន និង​វាយតម្លៃ​ក្រោយ​ចុះ​ដល់​កន្លែងកើតហេតុ និង​ឆ្លងតាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​ស្លាប់​ដោយ ចង ក អត្តឃាត​។ បច្ចុប្បន្ន​សព​បានប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម