Connect with us

ព័ត៌មានជាតិ

ក្រ​សួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ

បានផុស

នៅ

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៦​និង​០០​នាទី​ព្រឹក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង ដែល​ស្ថិតនៅ​ផ្លូវ​៣០​ម៉ែត្រ ស្រប​ប្រឡាយ​មេ​ខាងជើង (​ចន្លោះ​ផ្លូវ​លេខ​១០០៣ ដល់​មហាវិថី​ឈ្នះ​ឈ្នះ​) ភូមិ​អន្លង់​ក្ងាន សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ​ស្រប​ប្រឡាយ​មេ​ខាងជើង (​ចន្លោះ​ផ្លូវ​លេខ​១០០៣ ដល់​មហាវិថី​ឈ្នះ​ឈ្នះ​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង ដែល​ស្ថិតនៅ​ផ្លូវ​៣០​ម៉ែត្រ ស្រប​ប្រឡាយ​មេ​ខាងជើង (​ចន្លោះ​ផ្លូវ​លេខ​១០០៣ ដល់​មហាវិថី​ឈ្នះ​ឈ្នះ​) ភូមិ​អន្លង់​ក្ងាន សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ​ស្រប​ប្រឡាយ​មេ​ខាងជើង (​ចន្លោះ​ផ្លូវ​លេខ​១០០៣ ដល់​មហាវិថី​ឈ្នះ​ឈ្នះ​) នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ០៥:០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។ អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ មេត្តា​ជ្រាប និង​បញ្ចៀស ការធ្វើដំណើរ​ឆ្លងកាត់​តាម​ទីតាំង និង​កាលបរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់ បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជាធម្មតា​វិញ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​សែន​សុខ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ៣០ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម