Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ UN ថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការងារអត្រានុកូលដ្ឋាន

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ UN ថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការងារអត្រានុកូលដ្ឋាន ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺ មនុស្សម្នាក់មានអត្តសញ្ញាណមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងជំនួបជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ផ្អែកលើប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ដែលកិច្ចការអត្រានុកូលដ្ឋាននេះត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងនៅក្នុងអំឡុងទស្សវត្សឆ្នាំ១៩៧០ ហើយមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា​បានខិតខំធ្វើកិច្ចការនេះសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ច្រើន តាមយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ដើម្បីបំរើកិច្ចការប្រកបជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គម។

សម្ដេចក្រឡាហោមបានបន្តទៀតថា មិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាននេះក៏បានបំរើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋផងដែរ។ សម្ដេចក្រឡាហោមបានជម្រាបជូនលោកស្រីថា កម្ពុជាបាន និងកំពុងតែខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មានផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០១៧-២០២១ ដែលផែនការនេះ កំពុងអនុវត្តរហូតដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់រៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួនជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅជាសំខាន់គឺ ខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺ មនុស្សម្នាក់មានអត្តសញ្ញាណមួយ។

លោកស្រីអគ្គលេខាធិការរងអង្គការរងអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះកម្ពុជា ដែលបានបង្កើតនូវផែនការជាតិរយៈពេល ១០ ឆ្នាំ ២០១៧-២០២៤ ហើយទន្ទឹមគ្នានេះមកដល់ពេលនេះ មានរយៈពេល៤ឆ្នាំមកហើយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់មួយចំនួនដែលសម្ដេចបានជម្រាបជូនក្នុងគោលដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋម្នាក់មានអត្តសញ្ញាណតែមួយ។

ក្នុងជំនួបនោះលោកស្រី Armida Salsiah Alisjahbana បានអញ្ជើញសម្ដេចក្រឡាហោមចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្ថិតិអត្រានុកូលដ្ឋានដែលរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងថ្លែងការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្តិតិអត្រានុកូលដ្ឋាននេះ ដែលកិច្ចការនេះមានសារៈសំខាន់ និងពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

លោកស្រី បានលើកឡើងថា គោលបំណងនៃការរៀបចំសន្និសីតកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ជាគោលបំណងមួយក្នុងការជំរុញប្រទេសនានាដែលចូលរួមនោះបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការងារអត្រានុកូលដ្ឋាន។

ជាការឆ្លើយតបការអញ្ជើញនេះ សម្ដេចក្រឡាហោម ស ខេង បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ហើយសម្ដេចនឹងអញ្ជើញចូលរួមតាមការអញ្ជើញ និងបានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ដើម្បីចែករំលែកបទពិសោធន៍ខ្លះៗដែលកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។

សម្ដេចក្រឡាហោមបានចាត់ទុកថា កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀតដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជាក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋានដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

ស្លាប់​បុរស ២ នាក់​ នៅ តៃវ៉ាន់ ក្រោយ​ញ៉ាំ​អាហារ​បួស​របស់ម៉ាឡេស៊ី

ព័ត៌មានជាតិ៥ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ៣១ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម