Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ គម្រោងរោងចក្រកាន់តែប្រសើរបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋ​កិច្ចកម្ពុជា​

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​លើកឡើងថា​ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​នាំចេញ​ឧស្សា​ហ​កម្ម​កាត់ដេរ​ដែលជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

ថ្លែង​ក្នុងឱកាស​អបអរសាទ​រ​ពិធី​គម្រប់​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៤ ខែ​វិច្ឆិកា តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ លោក អ៊ិត សំហេង​ បានឱ្យដឹងថា ​កម្មករនិយោជិត​និង​និយោជក​នៃ​រោងចក្រ​កាត់ដេរដែល​ធ្វើការ​នាំចេញ​ផលិតផល​ទៅ​ក្រៅប្រទេស​បានទទួល​នូវ​អត្ថប្រយោជន៍​​ជាច្រើន​អំពីការអនុវត្ត​គម្រោង​នេះ ដោយ​អាច​រក្សាបាន​នូវ​ការងារ​ដែលមាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​និង​ទទួល​ប្រាក់ចំណេញ​អាជីវ​កម្ម​តាមរយៈ​ការទទួលបាន​ការបញ្ជា​ទិញ​ពី​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ ដែលមាន​កំណើន​ជាប្រចាំ​ជាមួយនឹង​អនុលោមភាព​តាមច្បាប់​មាន​កម្រិត​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រីបាន​បន្តថា ជាក់ស្តែងគម្រោង​នេះ​គឺជា​យន្តការ​បន្ថែម​លើ​យន្តការ​អធិការកិច្ច​ការងារ​រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈក្នុងការ​ចូលរួម​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ខណៈបច្ចុប្បន្នក្រសួង​ការងារបាននឹងកំពុង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​របប​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម សម្រាប់​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌកាត់ដេរផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូបដែលជា​ចំណុច​របត់​ថ្មី​មួយ​នៅក្នុង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​។​

ជាមួយគ្នានេះដែរ ក្រសួង​ការងារ​នឹង​ដាក់ឱ្យ​ដំណើរការការធ្វើ​អធិការកិច្ច​រួមគ្នា​រវាង​អធិការ​ការងារ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ចំពោះ​រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ​និង​ការ​បូ​ប​នៅក្នុង​ឆ្នាំ​២០២២​។​

លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ការបន្ត​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ពាក់ព័ន្ធដើម្បី​អនុវត្ត​គម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា និង​កសាង​វប្បធម៌​អនុលោមភាព​ការងារ​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើន​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​។​

គួរ​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៩៩ ដែល​ផ្សារភ្ជាប់​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ហើយ​បាន​ឯកភាព​បង្កើត​គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​ដែលមាន​ឈ្មោះថា ការ​ធានាថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់​នៅ​កម្ពុជាសម​ស្របតាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តីពី​ការងារ​កម្ពុជាកាលពី​ឆ្នាំ​២០០១ ដោយមាន​កិច្ចសហការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ជាមួយនិង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) គម្រោង​នេះត្រូវបាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា “​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”រហូតមកដល់​បច្ចុប្បន្ន​។​

ភាពជោគជ័យ និង​ការអនុវត្ត​ល្អ​របស់​គម្រោង​នេះ​នៅ​កម្ពុជាត្រូវបាន​ក្លាយជា​គំរូ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​តាមរយៈ​ការ​បង្កើតជា“​កម្មវិធី​ការងារ​ល្អប្រសើរ (Better Work)”៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ស្លាប់​បុរស ២ នាក់​ នៅ តៃវ៉ាន់ ក្រោយ​ញ៉ាំ​អាហារ​បួស​របស់ម៉ាឡេស៊ី

ព័ត៌មានជាតិ៦ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ៣២ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម