Connect with us

ព័ត៌មានជាតិ

ជីវប្រវត្តិសង្ខេបរបស់​ឯកឧត្តមបណ្ឌិត ​​ងួន ញ៉ិល អនុ​ប្រធានទី១ ​នៃរដ្ឋសភា​

បានផុស

នៅ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ងួន ញ៉ិល កើតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤២​ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ន​ឯកឧត្ដមមានទីលំនៅ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​​ឯកឧត្ដមបណ្ឌិត មានកូនចំនួន ៦នាក់ ហើយ​បច្ចុប្បន្នមានតំណែងជាអនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា។​

ឯកឧត្ដមបណ្ឌិតមានកម្រិតវប្បធម៌ សញ្ញាបត្រគរុកោសល្យ មហាវិទ្យាល័យគរុកោសល្យ​​ភ្នំពេញ និងបរិញ្ញាបត្រវិទ្យា សាស្ត្រសង្គម ទទួលស្គាល់ដោយក្រសួងអប់រំ។ ពីឆ្នាំ ១៩៨៩ ​ដល់ឆ្នាំ​ ១៩៩៣ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល​ គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​

ក្រៅពីតំណែងជាអនុប្រធានទី១ រដ្ឋសភា​ ​ឯកឧត្តមក៏ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពី​គណបក្សប្រជាជនកម្ពុជាផងដែរ។​ ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល​ ត្រូវ​បាន​​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់​ផ្ដល់គោរមងារកិត្តិយស ​ជា​កិត្តិនីតិកោសលបណ្ឌិត​​ តាមព្រះរាជក្រឹត្យ ​ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០​។​​​

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​​ងួន ញ៉ិល អនុ​ប្រធានទី១ នៃរដ្ឋសភា​ បាន​ទទួលមរណភាព​ដោយរោគាពាធ​ នៅវេលាម៉ោង ១០ និង ៣០នាទី​ព្រឹក​ថ្ងៃទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១​។ ​​ឯកឧត្តម​ ងួន ញិល បានទទួលមរណភាពក្នុងអាយុ​ ៧៩​ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ​កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម