ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ចុះផ្អាកសំណង់ផ្ទះមួយកន្លែងដោយសារមិនទាន់មានច្បាប់សាងសង់គ្រប់គ្រាន់
កម្លាំងអាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយោងតាមប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារត្រួតពិនិត្យនិងផ្អាកទីតាំងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅផ្ទះលេខ១១៧A ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋានកំពុងជួសជុលមានពាក្យស្នើសុំជួសជុល និងបានចុះហត្ថលេខាបញ្ជូនដោយចៅសង្កាត់ស្រះចក ។ ការដ្ឋានបានរុះរើហើយសាងសង់បណ្តុះសសរ និងរាយដែកកម្រាលប្លង់សេរួចរាល់ និងបន្តធ្វើការជួសជុល ។
ជាមួយគ្នានោះដែរក្រុមការងារបានណែនាំឲ្យម្ចាស់ផ្ទះ ត្រូវផ្អាកការងារជួសជុល និងសាងសង់ជាបណ្ដោះអាសន្ន ។ ម្ចាស់ផ្ទះ ត្រូវរុះរើសសរបេតុងចេញដោយទុកពេលចំនួន០១សប្តាហ៍ ។ ក្រោយរុះរើសសរបេតុងរួចរាល់ ម្ចាស់ផ្ទះត្រូវបញ្ចប់បែបបទសុំជួសជុលឲ្យបានចប់សិន ទើបអាចបន្តការជួសជុលបាន ។
ក្នុងករណីម្ចាស់ផ្ទះ មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ