Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខ រថយន្តសង្រ្គោះបន្ទាន់

បានផុស

នៅ

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់បាន រួមមាន៖ ម៉ូតូចំនួន ២គ្រឿង។ ១.ម៉ូតូម៉ាក Honda Scoopy ពណ៌ស សេរីឆ្នាំ ២០២០ ពាក់ផ្លាក​លេខ ភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម ១០ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ២. ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិធី។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មីថា ដោយអនុវត្តតាមបទបញ្ជា របស់លោកអភិបាលរាជធានីភ្នំពេញ និង​លោកស្នងការនគរបាល​រាជ​ធានី​ភ្នំពេញ គឺកម្លាំងសមត្ថកិច្ចរាជធានី​ភ្នំពេញ នឹងពិនិត្យករណីខាងលើនេះបន្តទៀត ពីព្រោះសកម្មភាពនេះធ្វើឲ្យប៉ះ​ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយក៏អាចធ្វើឲ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ទៀត។

លោកវរសេនីយ៍ឯក សាន សុខសីហា​ បានបញ្ជាក់ថា «ព្រោះមួយរយៈកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើន គឺគាត់​បានខលមកលេខ Hot News នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងបញ្ហាហ្នឹង គឺគាត់មានបញ្ហា​ប្រឈម ហើយគាត់គិត ក៏ដូចជាសមត្ថកិច្ចគិតដែរ គឺអាចបង្កជាគ្រោះថ្នាក់ ក៏ដូចជាការបាត់បង់សណ្ដាប់ធ្នាប់ នៅ​ក្នុងរាជធានីភ្នំពេញ ព្រោះថា ឡានពេទ្យមានអាទិភាពស្រេចហើយ និងមានសារ៉ែន ហើយម្យ៉ាងទៀតសមត្ថកិច្ច គឺប្រចាំការនៅគ្រប់គោលដៅ ដោយតែងសម្រួលគោលដៅជានិច្ច នៅពេលដែលឃើញឡានអាទិភាព មិនថាឡាន​ពេ​ទ្យ ឡានអគ្គិភ័យ ក៏ដូចជាឡានគណៈប្រតិភូផ្សេងៗ នោះទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម