ទំនិញខូចគុណភាពជាង៧តោន ត្រូវបំផ្លាញចោល នៅខេត្តពោធិ៍សាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទំនិញខូចគុណភាពជាង៧តោន ត្រូវបំផ្លាញចោល នៅខេត្តពោធិ៍សាត់

បានផុស

នៅ

ទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន៧២០០ គីទ្បូក្រាម ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ខេត្តពោធិ៍សាត់កម្ទេចចោលនៅក្នុងបរិវេណពហុកីទ្បដ្ឋានខេត្តពោធិ៍សាត់​ស្ថិតក្នុង​ក្រុង​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ និង​ទំនិញ​ហាមឃាត់​ដែល​ត្រូវ​កម្ទេច​និង​បំផ្លាញចោល​នាពេលនេះ​រួមមាន ស្រា​បៀរ​, ភេសជ្ជៈ​និង​ទំនិញ​ចម្រុះ​មួយ ចំនួន​ទៀត​ត្រូវបាន​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​.​ប្រចាំខេត្ត​ពោធិ៍សាត់​ធ្វើការ​ត្រួតពិនិត្យ​និង​ដកហូត​ពី​តាម​បណ្តា​ផ្សារ​និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍ សាត់​ក្នុង​រយៈពេល​កន្លងមក ។​

​លោក អ៊ូ ម៉ាន​រិ​ន ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តពោធិ៍សាត់ (​ក​.​ប​.​ប​) បាន​ឲ្យ​ដឹងថា​ទំនិញ​ទាំងអស់​ត្រូវបាន ដកហូត​បាន​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ដេប៉ូ​ចែកចាយ​ភេសជ្ជៈ​ ដែលមាន​អាសយដ្ឋាន​ផ្លូវជាតិ​លេខ ០៥ ស្ថិត​ក្នុងភូមិ​មាន់ចែ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍ សាត់ ខេត្តពោធិ៍សាត់​។​

​ករណីនេះ​ម្ចាស់​ទំនិញ​ល្មើស​ខាងលើ​ បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​រួល​រាល់​អស់ហើយ​កាលពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើ ប្រាស់​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​ទំនិញ​ភេសជ្ជៈ​និង​ស្រា​បៀរ​នៅ​ទីតាំង​ខាងលើ​គឺ​ដើម្បី​ស្រាវជ្រាវ​ និង​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព​ក្លែងបន្លំ ស្លាក​សញ្ញា​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ហាមឃាត់​ដើម្បី​លើកកម្ពស់​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ​៕

អត្ថបទ៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services