Connect with us

ព័ត៌មានជាតិ

ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ជួបប្រទះ​បញ្ហា​ប្រឈម​ចំនួន​៥ ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​របស់លោក ឌុ​ច សុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។

លោក ឌុ​ច សុន ថ្លែងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ មាន​គោលដៅ​សំខាន់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ដោយ​ធ្វើការ​ចុះឈ្មោះ​បោះឆ្នោត​ចំពោះ​អ្នក ដែល​គ្រប់​អាយុ អ្នក​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​ពីមុន និង​អ្នក​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី ការ​កែតម្រូវ​ឈ្មោះ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត និង​ការ​លុបឈ្មោះ​អ្នកបោះឆ្នោត​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​ផ្អែក​តាម​ឯកសារ​សំអាង​ត្រឹមត្រូវ ច្បាស់លាស់​។ លោក​ថា ស្ថិតក្នុង​បរិបទ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ គ​.​ជ​.​ប បាន​ចាត់វិធានការ​នានា​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ប្រកាន់ខ្ជាប់ នូវ​វិធានការ ៣​កុំ ៣​ការពារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក ឌុ​ច សុន ដំណើរការ​ទូទៅ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ចាប់ពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ គឺ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​។ ទោះជា​យ៉ាងណា ដំណើរការ​នេះ ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​៖

​ទី​១- សាលាឃុំ សង្កាត់​ខ្លះ​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​ត្រូវ​ប្តូរ​ការិយាល័យ ចុះឈ្មោះ​បោះឆ្នោត មក​ទីតាំង​មាន​សុវត្ថិភាព​។​

​ទី​២- ក្រុម​ចុះឈ្មោះ​បោះឆ្នោត​មួយចំនួន ពិបាក​ក្នុងការ​ចល័ត​ការិយាល័យ​ចុះឈ្មោះ​តាម​ភូមិ ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន និង​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ផ្លូវ​រអិល និង​ផ្លូវ​លិច​ទឹក​។​

​ទី​៣- សម្ភារ បរិក្ខារ បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​មួយចំនួន ខូច គាំង ឬ​ដំណើរការ​រអា​ក់ រ​អួល បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​តិចតួច​។

ទី​៤- តំបន់​ខ្លះ​មាន​បញ្ហា​រអាក់រអួល​ផ្នែក​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត សម្រាប់​ការបញ្ជូន​ទិន្នន័យ​មក គ​.​ជ​.​ប ។​

​ទី​៥- ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​ជាប់​ច​ត្តា​ឡី​ស័ក និង​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ហើយ ប្រជាពលរដ្ឋ​ខ្លះ​ខ្លាច​ជំងឺ​កូ​វីដ​-១៩ មិន​ហ៊ាន​មក​ធ្វើការ​ចុះឈ្មោះ​បោះឆ្នោត ។​

​ជាមួយគ្នា​នោះ លោក ឌុ​ច សុន បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្រុមប្រឹក្សា ឃុំ សង្កាត់ និង គ​.​ជ​.​ប ពុំទាន់​បានទទួល​ពាក្យ បណ្តឹង​ណាមួយ​ទេ​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នោះទេ​។ លោក​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តាជួយ​ផ្សព្វផ្សាយ​ខ្លឹមសារ នៃ​សេចក្ដីអំពាវនាវ ជូន​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យបាន​ជ្រួតជ្រាប និង​ជួយ​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៧ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម