Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​បាន​ប្រកាស​បើក​ការហោះហើរ ភ្នំពេញ បាងកក​ឡើងវិញ​នៅក្នុង​ខែវិច្ឆិកា​នេះ

បានផុស

នៅ

ជើង​ហោះហើរ​រវាង​រាជធានី​ភ្នំពេញ​និង​ក្រុង​បាងកក​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០២១​ដែល​គ្រោង​ធ្វើការ​ហោះហើរ​នៅ​រៀងរាល់ថ្ងៃ អង្គារ​និង​ថ្ងៃ​សុក្រ​។​ បន្ទាប់ពី​ត្រូវ​ផ្អាក​អស់​រយៈពេល​ជាង​១​ឆ្នាំ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ទាំង​កម្ពុជា​និង​ថៃ​នៅ​ទីបំផុត​ក្រុមហ៊ុន​បាន​ស្វាគមន៍​ការហោះហើរ​ឡើងវិញ​និង​ការបើក​ប្រទេស​ឡើងវិញ។ នេះ​បើ​យោង​តាម​ការប្រកាស​រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​នៅ​ថ្ងៃទី ៣ ខែ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី៣ វិច្ឆិកា ២០២១ ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​បាន​ប្រកាស​ថា​ នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​នឹង​ចាប់ផ្តើម ជើង​ហោះហើរ​ដំបូង​របស់ខ្លួន​ហើយ​បន្ទាប់ពី​ពន្យារពេល​អស់​ជាង​មួយ​ឆ្នាំ ពី​ភ្នំពេញ​ទៅ​បាងកក ចាប់​ផ្តើម​ពីថ្ងៃ​បុណ្យអុំទូក​នេះ​តទៅ​តម្លៃ​រួមបញ្ចូល​ពន្ធ​មួយ​ជើង​តែ​ទៅ​គឺ​ចាប់​ផ្តើម​តែ​ពី​១៩៩ ដុល្លារ ,​ខណៈ​ដែល​តម្លៃ​សរុប​សម្រាប់​ការ​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក​ផ្តល់​ជូន​នូវ​តម្លៃ​ទាប​ចាប់ពី​៣៩៩​ដុល្លារ។

ជើង​ហោះហើរ​លើកដំបូង​នឹង​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​០៩និង០០ នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ហើយ​ទៅដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ទី ក្រុង​បាងកក​នៅ​ម៉ោង​១០:១០​ព្រឹក​តាម​ការ​គ្រោងទុក​។​ ជើងហោះហើរ​ផ្សេងទៀត​នឹង​ចេញដំណើរ​នៅ​ថ្ងៃទី​២១​និង​២៣​ខែវិច្ឆិកា​ទៅតាម​ពេលវេលា​ហោះហើរ​ដូចគ្នា។

លោក ស៊ិន ចាន់​សិរី​វុត្ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឱ្យ​ដឹ​ងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ខ្មែរ​ចំនួន ២​បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការហោះហើរ ឡើងវិញ​រវាង​ទីក្រុង​ភ្នំពេញ និង ទីក្រុង​បាងកក​ក្រុម​ទាំងពីរ​នោះ​គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាន​ម៉ី អ៊ែរ​ឡាញ និង​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ។

កាលពី​ថ្ងៃទី​២១​ ខែតុលា​ ឆ្នាំ​២០២១​ប្រទេស​ថៃ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ភ្ញៀវ​ទេសចរ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដោយមាន​ការលើកលែង​ពី​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក។ គោលការណ៍​នេះ​នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ២០២១ តទៅ។ ដោយឡែក រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​ប្រកាស​បើក​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើងវិញ​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ហើយ​និង​បើក​ទទួល​ភ្ញៀវទេសចរ​ណ៍​វ៉ាក់សាំង​នៅ​ថ្ងៃទី​៣០ ខែ វិច្ឆិកា ២០២១ សម្រាប់​ខេត្ត​ព្រះសីហនុ និង ថ្ងៃទី​១ ខែមករា ២០២២ សម្រាប់​តំបន់​សៀមរាប​អង្គរ។

គួរ​រំឭក​ថា ​ការ​បើក​ដំណើរការ​ជើងហោះហើរ​ភ្នំពេញ​-​បាងកក ត្រូវបាន​ប្រកាស​បន្ទាប់​ពី​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​ផត​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​២​ខែវិច្ឆិកា ២០២១ ថា​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែ​រឡាញ​ក៏​នឹង​ដំណើរការ​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ម៉ានីល​និង​រាជធានី​ភ្នំពេញ ឡើងវិញ នៅ​ថ្ងៃទី ៤-៥ ខែធ្នូ​ឆ្នាំ​២០២១​នេះ ផងដែរ។ បើ​តាម​អ្នក​ជំនាញ​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​បើក​ដំណើរ​ឡើងវិញ​មាន​តិចជាង​១០​ក្រុមហ៊ុន​ខណៈ​មុន ពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ មាន​ជាង​៥០​ក្រុមហ៊ុន​៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម