Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល ជើង​ខ្លាំង McGregor ជូនពរ Ritu ឲ្យ​ឈ្នះ Stamp វគ្គ​ផ្តាច់ព្រ័ត្រ

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​រហស្សនាម​«​ខ្លា​ញី​ឥណ្ឌា​» Ritu Phogat ត្រូវ​ប្រកួត​នឹង​អ្នកលេង​គុន​ចម្រុះ​ថៃ Stamp Fairtex ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Grand Prix ប៉ុន្តែ​កាលបរិច្ឆេទ​មិនទាន់​ប្រកាស​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Ritu Phogat បាន​ប្រកួត​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាការិនី​ហ្វីលីពីន Jenelyn Olsim កាលពី​ថ្ងៃទី​២៩ ខែតុលា​កន្លងទៅនេះ ហើយ​នៅ​រាត្រី​ជាមួយគ្នា​នោះ នារី​រូប​ស្រស់​ថៃ Stamp Fairtex បាន​ប្រកួត​ឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Julie Mazabarba ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។​

នៅ​ពេល​កីឡាការិនី​ទាំងពីរ​កំពុង​ទន្ទឹងរ​ង់​ចាំ​ថ្ងៃ​ប្រកាស​ត្រូវបាន​ប្រកាស អ្នកវិភាគ អ្នកកីឡា និង​អ្នកគាំទ្រ​ស្ទើរ​ទូទាំង​ពិភពលោក​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ហើយ​ក៏មាន​ទស្សនៈ​យល់ឃើញ​ផ្សេងៗ​គ្នា​ថា​តើន​រណា​នឹង​ក្លាយជា​ជើងឯក​ពិភពលោក​។​

​ស្របពេល​ជាមួយគ្នា​កំពូល​អ្នកលេង​គុន​ចម្រុះ​អៀរ​ឡង់​ប្រចាំ​សង្វៀន​ពិភពលោក UFC ជើង​ខ្លាំង Conor McGregor បាន​ចាប់អារម្មណ៍​លើ Ritu Phogat និង​បាន​លើកទឹកចិត្ត​កីឡាការិនី​ឥណ្ឌា​ម្នាក់នេះ​ឲ្យ​ទទួលបាន​ជ័យជម្នះ​ទៀតផង​។​

Conor McGregor បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​ថា ៖«​ចាក់​ឫសគល់​សម្រាប់​ប្រជាជន​ឥណ្ឌា​នឹង​បង្កើត​ត្រា​នៅក្នុង​កីឡា​នេះ​ឆាប់​! ពិតជា​គួរ​គោរព​ខ្លាំង​បំផុត និង​ចំពោះ​ជាតិ​ដែល​យកចិត្តទុកដាក់​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​សោះ​ពីមុន​ក្នុង​ជីវិត​របស់ខ្ញុំ ប្រជាជន​ឥណ្ឌា​។ ឥណ្ឌា ស៊ូៗ​»​។​

​សំណេរ​របស់ McGregor បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​។​

​មិនយូរប៉ុន្មាន ខ្លា​ញី​ឥណ្ឌា Ritu Phogat បាន​ឆ្លើយតប​ដោយ​អារម្មណ៍​រំភើប​រីករាយ និង​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​នាង​។​

Ritu បាន​តប​វិញ​ថា ៖«​អរគុណ​ខ្លាំងណាស់​សម្រាប់​ពាក្យសំដី​ដ៏​អស្ចារ្យ​របស់លោក​។ សំដី​នេះ​មានន័យ​ខ្លាំងណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទទួលបាន​ជ័យជម្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ប្រទេស​របស់ខ្ញុំ​។ សង្ឃឹមថា ថ្ងៃ​ណាមួយ​យើង​បាន​ជួបគ្នា​។ សូម​លោក​អញ្ជើញ​មក​ប្រទេស​ឥណ្ឌា លោក​នឹង​ទទួលបាន​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​»​។​

​សម្រាប់​ចំណាប់អារម្មណ៍​លើ​ដៃគូ​មុន​ការប្រកួត​មកដល់ Ritu បាន​និយាយថា ៖«​ខ្ញុំ​បាន​មើល​ការ​វ៉ៃ​របស់ Stamp យ៉ាង​ដិតដល់ ដូច្នេះ​ខ្ញុំ​ដឹង​ពីអ្វី​ដែល​ត្រូវធ្វើ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ខ្ញុំ​នឹង​បង្កើន​ការហ្វឹកហាត់ ហើយ​គ្មាន​នរណាម្នាក់​អាច​បញ្ឈប់​ខ្ញុំ​បាន​ពី​ការយក​ខ្សែក្រវាត់​ដាក់​លើ​ស្មា​បានទេ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៨ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥២ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម