Connect with us

ព័ត៌មានជាតិ

ក្រ​សួង​អប់រំ​នឹង​រំកិល​ការ​ប្រឡង​បាក់​ឌុប ​ទៅ​ថ្ងៃ​២៧​ធ្នូ​វិញ

បានផុស

នៅ

ភ្នំពេញ ​៖ លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​នេះ​ថា​ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ ​បាក់​ឌុប​នៅ​ឆ្នាំនេះ​នឹង​ត្រូវ​រំកិល​កាលបរិច្ឆេទ​ទៅធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​វិញ​តាម​ទម្រង់​ដូច​ឆ្នាំកន្លងមក​។

លោក​បាន​បន្ត​ថា ការ​ប្រឡង​បាក់​ឌុប ត្រូវ​បន្ត​អនុវត្តន៍​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។

លោក​បាន​បន្ត​ទៀត​ថា ចំណែក​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យ​ម​សិក្សា​បឋមភូមិ​ឬ​ឌី​ប្លូ​ម​ធ្វើ​នៅ​កាលបរិច្ឆេទ​ដដែល​គឺ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ដដែល​និង​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២១-២០២២​នឹង ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្លាប់ បានលើកឡើង​ថា​ការ លើក​ពេល​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ទៅ​ប្រឡង​នៅ​ដើមឆ្នាំ​២០២២​វិញ​ដើម្បី​ទុកពេល​វេលា​ឱ្យ​សិស្ស​បាន​រៀន​ច្រើន​។​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​សិស្ស​ត្រូវ​ខិតខំ​រៀន​ជា​ចាំបាច់​ព្រោះថា​ ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​សម្រាប់​ឆ្នាំនេះ មិន​មាន​ការ​ជាប់​ដោយ​ស្វ័យប្រវត្ត​ដូច​ឆ្នាំមុន​នោះទេ​។

គួរ​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ដើមឡើយ​ត្រូវ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ធ្នូ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៨​និង ២៩​ខែធ្នូ ​ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

លោក ដួង សុខគា ៖ ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ស្លាប់​បុរស ២ នាក់​ នៅ តៃវ៉ាន់ ក្រោយ​ញ៉ាំ​អាហារ​បួស​របស់ម៉ាឡេស៊ី

ព័ត៌មានជាតិ១៥ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ៤១ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម