Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ក្រើនរំលឹក​ដល់​ប្រធាន​​ពន្ធនាគារ​​ថ្មី​ខេត្ត​កណ្តាល​

បានផុស

នៅ

ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញឱ្យប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ប្រធានពន្ធនាគារខេត្តកណ្តាលនៅថ្ងៃទី០៥វិច្ឆិកា លោក ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឱ្យប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ត្រូវអនុវត្តតួនាទីភារកិច្ចនៅពន្ធនាគារមានឱ្យប្រសិទ្ធភាព និងទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបានបន្តថា ក្នុងនោះត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំមានការទទួលខុសត្រូវខ្ពស់ ដែលខ្លួនទទួលខុសត្រូវ ព្រមទាំងខិតខំ ព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យអស់ពីលទ្ធភាព និងស្នើសុំយោបល់ ឬគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំ។

គួរបញ្ជាក់ថាលោក ឯម និមល ដែលត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រង និងការទទួលខុសត្រូវលើការងារពន្ធនាគារបន្តពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត នាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុង ពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩បានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍ មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម