Connect with us

ព័ត៌មានជាតិ

លួចសង់ផ្ទះនៅតំបន់ហាមឃាត់ អាជ្ញាធរចុះរុះរើទាំងយប់​

បានផុស

នៅ

ពិតជា​នឹក​ស្មាន​មិន​ដល់​ចំពោះ​មនុស្ស​មួយចំនួន​ដែល​តែង​នាំគ្នា​ដើ​រចាប់ដី​សង់ផ្ទះ​លើដី​រដ្ឋ​ និង​ដី​មាន​ម្ចាស់​ហើយ​ដល់ពេល​គេ​ដឹង ​តែង​សុំ​រក​ដំណោះស្រាយ​ជា​លុយកាក់​។​

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​៥ ​ខែវិច្ឆិកា ​នេះ ​អាជ្ញាធរ​សង្កាត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ ​បាន​ចុះទៅ​រុះរើ​ផ្ទះ​សង់​ពី​ឈើ​ទាំងយប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា​ នៅ​យប់​ថ្ងៃទី​៥​ ខែវិច្ឆិកា​នេះ​លោក​បាន​បញ្ជាកម្លាំង​ឲ្យ​រុះរើ​ផ្ទះ​សង់​ពី​ឈើ​តូចៗ​ ដែល​អ្នក​មក​រំលោភ​យ​កដី​តំបន់​នេះ ​គឺជា​ដី​របស់​រដ្ឋ​ពុំ​មានអ្នកណា​មាន​សិទ្ធិ​សាងសង់​លំនៅដ្ឋាន​ឯកជន​ឡើយ​។​ ហើយ​ដី​ដែល​ប្រជាពលរដ្ឋ​មក​សាងសង់​ផ្ទះ​នេះ​គឺ​ស្ថិតនៅ​ភូមិ​ដើម​ចាន់​១ ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

ក្នុងនោះ​លោក​ចៅសង្កាត់​បាន​ព្រមាន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចាប់ដី​របស់​រដ្ឋ​សាងសង់​ផ្ទះសម្បែង​នោះ ​គឺ​អាជ្ញាធរ​និង​ប្រើ​វិធានការណ៍​តាមផ្លូវ​ច្បាប់​មិន​លើកលែង​ឡើយ​។ នេះ​ជា​ល្បិច​ដ៏​ចាស់គំរិល​របស់​ជនខិលខូច​ដែល ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម