Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះស្តុកនំកញ្ចប់ នៅក្នុងបុរី ពិភពថ្មី ចំការដូង

បានផុស

នៅ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះស្តុកនំកញ្ចប់មួយកន្លែង នៅក្នុងបុរី ពិភពថ្មី ចំការដូង ត្រូវបានអណ្តាតភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពន្លត់អគ្គិភ័យបញ្ចេញរថយន្តជួ​​យអន្តរាគមន៍ភ្លាមៗ សំណាងល្អមិនមានអ្នករងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការកើតឡើង កាលពី​វេលា​ម៉ោង ១២ និង​២០​នាទី ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ការសន្និដ្ឋាន​នៅក្នុង​ករណី​គ្រោះ​អគ្គីភ័យ​នេះ គឺ​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី។ ម្ចាស់ផ្ទះ​ឈ្មោះ ទី រិទ្ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ផ្ទះ​លេខ​១៦០ ផ្លូវ​លេខ​៧ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

នៅក្នុង​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះដែរ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ៣​គ្រឿង បាញ់​ទឹក​អស់ទាំង​អស់ ដោយ​មិនមាន​មនុស្ស​ណា​ម្នាក់​ទទួល​គ្រោះថ្នាក់​នោះឡើយ ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កំពត​រៀបចំ​ទីកន្លែង​សាងសង់​ប្រាសាទ​លោកយាយ​ម៉ៅ​លើ​ភ្នំ​ទ្វារ​ថែមទៀត​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ចូល​ឆ្នាំ​ថ្មី អតិថិជន ក្រុមហ៊ុនវឌ្ឍនៈ ឈ្នះ​រង្វាន់​ជាច្រើន​! ឈ្នះ​លុយ ឈ្នះ​មាស ឡាន ម៉ូតូ និង​ឈ្នះ​រង្វាន់​ធំៗ​ផ្សេងទៀត

សន្តិសុខសង្គម៥ ម៉ោង មុន

ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម