Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ ងាយរងគ្រោះដោយកូវីដ-១៩

បានផុស

នៅ

ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អញ្ជើញ​ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន៧៥គ្រួសារ ដែល​មកពី​សង្កាត់​ចំនួន​៤ ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម មាន​លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ សមាជិក​អនុសាខា​ក្រុង យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត ស​.​ស​.​យ​.​ក​ខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

​ថ្លែង​នៅក្នុង​ពិធី​នោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិនដែល​ទុកចោល ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់​ស្បៀងអាហារ និង​មិនមាន​ការដោះស្រាយ​អ្វី​ឡើយ​។

​ជាមួយនេះ​ផងដែរ លោកស្រី​អភិបាលខេត្ត បាន​បន្តទៀតថា​៖ បើទោះបី​អំណោយ ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​ខ្វះខាត របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។

​លោកស្រី​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា និង​ប្រកាន់យក​នូវ​ការអនុវត្ត​វិធានការ ៣​ការពារ​(​ពាក់​ម៉ាស​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) និង ៣​កុំ​(​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា​) ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំ​ងី​កូ​វីដ​-១៩​។

​អំណោយ​មនុស្សធម៌ ដែល​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៧៥​គ្រួសារ គឺ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​៤០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកបរិសុទ្ធ​វី​តា​ល់ ១​កេស​, ឃី​ត ១​កញ្ចប់ (​ភួយ​១, មុង​១, កន្ទេល​១) និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល ផងដែរ​៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម