Connect with us

ព័ត៌មានជាតិ

សូមប្រយ័ត្ន! ពុំទាន់មានក្រុមហ៊ុនស្នើសុំនាំចូលឱសថកូវីដ Molnupiravir មកចែកចាយស្របច្បាប់ទេ

បានផុស

នៅ

ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ និងលក់ឱសថ​​ MOLAZ (Molnupiravir Capsules 200mg) ខុសច្បាប់ ដោយបានបញ្ជាក់ថា ពុំទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយទេ។

ក្រសួងសុខាភិបាល បានលើកឡើងថា មានគណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ ១. Nuon Sreyleak, ២. My Health My Life, ៣. Pharmacy Cambodia, ៤. សិប្បកម្មអាលកុលម៉ាក សិទ្ធិផលខ្មែរ​ SK, ៥. Chhun Pha, គណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនទៀត និងឱសថស្ថានមួយចំនួន កំពុងលក់ឱសថសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ ឈ្មោះ MOLAZ (Molnupiravir Capsules 200mg) គ្មានប្រភពច្បាស់លាស់។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ក្រសួងបានផ្ដល់វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់ឱសថ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ដែលយោងតាមវិញ្ញាបនបត្រនេះ គឺក្រុមហ៊ុនអាចស្នើសុំនាំចូលឱសថប្រភេទនេះមកចែកចាយស្របតាមច្បាប់។​ ម៉្យាងទៀតយោងតាមការសិក្សាស្រាវជ្រាវ ឱសថនេះត្រូវប្រើប្រាស់ក្រោមការត្រួតពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។ ចំពោះការប្រើប្រាស់មិនត្រឹមត្រូវ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗផងដែរ ក៏ដូចជាអាចបណ្ដាលឱ្យមានភាពស៊ាំនៃឱសថនេះទៅនឹងមេរោគទៀតផង។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយទេ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធ។

ព័ត៌មានពិស្ដារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៤ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម