Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ សុំសិក្សាលទ្ធភាពបង្កើតមជ្ឈមណ្ឌល​ម្ហូបអាហារ

បានផុស

នៅ

វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និង​វិទ្យាស្ថានបច្ចេកវិទ្យា​ជាន់ខ្ពស់​កូរ៉េ (KAIT) បានស្នើសុំ​ការអនុ​​ញ្ញាត និង​ឯកភាព​ព្រមទាំងកិច្ចសហប្រតិបត្តិការ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កម្ពុជា សិក្សា​សមិទ្ធិ​លទ្ធភាពបង្កើតមជ្ឈមណ្ឌល​ម្ហូបអាហារ ( FTC) ​នៅ​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើឡើងបែបនេះធ្វើឡើងនៅក្នុងជំនួបវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ជាមួយ​លោក គីម យោង​ចាន់ (KIM Young Chan) នាយកគម្រោង​នៃ​វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ KFRI នាពេលថ្មីៗនេះ។

លោក ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​អនុវត្ត​ការងារកន្លងមក​ក្នុង​លទ្ធផល​ផ្លែផ្កាសម្រាប់​ជួយ​ឧស្សាហកម្ម​ម្ហូបអាហារ​នៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីគាំទ្រ​ពេញទំហឹងដោយបាន​ចាត់ទុកថា មាន​សារៈសំខាន់ និង​ចំពេល​វេលា​ល្អ​ណាស់ដើម្បី​ពង្រឹងឧស្សាហកម្ម​ម្ហូបអាហារ​កម្ពុជាឱ្យ​មាន​លក្ខណៈ​ស្តង់ដារអាច​ប្រកួតប្រជែង​លើ​ទីផ្សារអន្តរជាតិ​បាន ដូចជា​ភាពល្បីល្បាញ​នៃ​ម្ហូបអាហារ​កូរ៉េ​ផងដែរ។

គួររំលឹកថា បន្ទាប់ពី​ការអនុវត្តគម្រោង​ក្នុងការ​ជម្រុញ​វិស័យចំណីអាហារក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​​កូរ៉េ តាមរយៈវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និង​វិទ្យាស្ថានបច្ចេកវិទ្យា​ជាន់ខ្ពស់​កូរ៉េ (KAIT) នៅ​កម្ពុជា​អស់រយៈពេល ៣​ឆ្នាំ (២០១៨ -២០២០) ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេសវិស័យសហគ្រាសធុនតូច និង​មធ្យម​ ផ្នែក​ចំណីអាហាររួចមក​ ថ្មីៗ​នេះវិទ្យាស្ថានបច្ចេកវិទ្យា​ជាន់ខ្ពស់​កូរ៉េ (KAIT) ​បានស្នើសុំ​ការអនុញ្ញាត និង​ឯកភាព​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើការអនុវត្តគម្រោង​បន្ត ឬ​ហៅថា​ការអនុវត្ត​គម្រោង​ជំហាន​ទី​២ ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាពបង្កើតមជ្ឈមណ្ឌល​ម្ហូបអាហារ ( FTC) ​នៅ​កម្ពុជា។

ចំពោះ​ការស្វែងរក​ទីតាំងសម្រាប់បង្កើតមជ្ឈមណ្ឌល​ម្ហូបអាហារ ( FTC) លោក ចម ប្រសិទ្ធ សូម​ឱ្យ​ភាគី​កូរ៉េ​ពិនិត្យ​លទ្ធភាព​យកទីតាំងអាគារចំនួន ២ ដែលមាន​កំពស់​ ៧ ​ជាន់​ដូចគ្នាស្ថិតនៅតាម​បណ្តោយផ្លូវជាតិ​លេខ​២ ក្នុងសង្កាត់ចាក់អង្រែលើ​ ដែល​អាគារ​ទាំងពីរនោះជាទី​តាំង​ធ្វើការ​របស់ថ្នាក់ដឹកនាំ​ និង​មន្ត្រីន​អគ្គនាយកដ្ឋាន និង​វិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏​ជាទី​តាំង​បម្រុង​សម្រាប់​បំពាក់​ឧបករណ៍​មន្ទីរពិសោធន៍​ឧស្សាហកម្មផងដែរ។

ភាគី​កូរ៉េ​បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ចំពោះ​កិច្ចសហការ​ដ៏​ល្អនេះ ព្រមទាំង​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ទីតាំង​ដែល​លោក​ណែនាំ​ ពីព្រោះ​ទីតាំង​នេះគឺអាច​ប្រមូលផ្តុំការងារ​ទាំងអស់​នៅក្នុង​កន្លែង​តែមួយ ហើយ​​ក៏មាន​លទ្ធភាពអាច​សាងសង់​អគារ​បន្ថែមនៅ​លើដី​ទំនេរ​បាន។ លោក គីម បាន​បញ្ជាក់ថា ​​ក្រុម​ការងាររបស់លោក​នឹងធ្វើ​របាយការណ៍​លម្អិត​ចុងក្រោយទៅ​រដ្ឋាភិបាល​កូរ៉េដើម្បី​ពិនិត្យ និង​សម្រេច​ឱ្យ​បាន​ឆាប់​បំផុត ហើយ​សង្ឃឹមថានឹង​អនុវត្ត​គម្រោង​ជំហាន​ទី​២ ដែលមានលក្ខណៈ​ស៊ីជម្រៅ​នេះនៅ​កម្ពុជា​បន្តទៀត ដើម្បី​អនាគត​ឧស្សាហកម្ម​ម្ហូបអាហារនៅ​កម្ពុជា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម