Connect with us

ព័ត៌មានជាតិ

រាជធានី-ខេត្តចំនួន ៩មាននិស្សិត ក្មេងកំព្រា និងជនគ្មានទីពឹង ស្នាក់នៅតាមវត្តច្រើនជាងគេ

បានផុស

នៅ

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា​នេះថា មានសិស្ស-និស្សិត ក្មេងកំព្រា និងជនគ្មានទីពឹង ស្នាក់នៅតាមវត្តអារាមនានា នៅទូទាំងប្រទេសប្រមាណជាង ១ម៉ឺននាក់។ ក្នុងនោះមានរាជធានីខេត្តចំនួន ៩ស្នាក់នៅច្រើនជាងគេ។

លោកបានបន្តថា រាជធានី-ខេត្តដែលមានសិស្ស-និស្សិត ស្នាក់នៅតាមវត្តច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញ មានសិស្សនិស្សិតស្នាក់នៅច្រើនជាងគេមានចំនួន ៣០៧៩នាក់, ខេត្តបាត់ដំបងចំនួន ៨៦៦នាក់, និងខេត្កកណ្តាលចំនួន ៨៣៣នាក់។ ចំណែកខេត្ត ដែលមានក្មេងកំព្រាស្នាក់នៅក្នុងវត្តច្រើនជាងគេ រួមមាន៖ ខេត្តព្រៃវែងចំនួន ៧៤៦នាក់, ខេត្តព្រះសីហនុមានចំនួន៣៣៤នាក់,  និងខេត្តសៀមរាបចំនួន ៣១១នាក់។ រីឯខេត្ត ដែលមានជនគ្មានទីពឹងស្នាក់ នៅក្នុងវត្តអារាមច្រើនជាងគេ រួមមាន៖ ខេត្តកណ្តាលមាន ១៥៩នាក់, ខេត្តកំពង់ស្ពឺ ១៤០នាក់, និងខេត្តកំពង់ចាមចំនួន ១២០ នាក់។

លោក សេង សុមុនី បានបន្តទៀតថា ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា និងជាទីថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌ហើយ គឺវត្តអារាម ក៏ជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស-និស្សិតក្រីក្រ បន្តការសិក្សាជាច្រើន ដែលមកពីជនបទ ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរកលុយដើម្បីជួលផ្ទះ ឬអាហារហូបចុក មិនថានៅរាជធានី ឬតាមបណ្តាខេត្តឡើយ។

លោក ស៊ឹម​ សំរេច រស់នៅខេត្តកំពង់ចាម ដែលមានកូនស្នាក់នៅវត្ត នៅរាជធានីភ្នំពេញ បានគាំទ្រនិងចាត់ទុកវត្តអារាម ជាមជ្ឈមណ្ឌលសម្រាប់សង្គ្រោះសិស្ស-និស្សិតក្រីក្រ ឲ្យទទួលបានឱកាសបន្តការសិក្សា និងការអប់រំ។ លោកបានបន្តថា ប្រសិនបើអត់មានវត្តអារាម សម្រាប់សិស្ស-និស្សិតស្នាក់នៅទេ ពួកគេអាចត្រូវបោះបង់ចោលការសិក្សា ដោយសារមិនមានលទ្ធភាព ជួលផ្ទះស្នាក់នៅបន្តការសិក្សា៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម