Connect with us

ព័ត៌មានជាតិ

ប្ល៊ែកផេនធ័រ អបអរបុរសខ្លាំង សកម្មខ្លាំងរបស់កម្ពុជា ជាមួយយុទ្ធនាការផ្សព្វផ្សាយថ្មីបំផុតរបស់ខ្លួន

បានផុស

នៅ

ប្រជាជន​កម្ពុជា ដែល​ដៃ​ពេញ​ដោយ​ធូលី​ប្រឡាក់​ជោកជាំ​ដោយ​ញើស ខ្លាញ់ ជា​មួយ​នឹង​ស្បែក​មុខ​ក្រៀម​ស្ងួត ស្តែង​ប្រាប់​ពី​រឿងរ៉ាវ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ដែល​នេះ​គឺជា​លក្ខណៈ​ពិសេស​នៅ​ក្នុង​យុទ្ធនាការ​ថ្មី​បំផុត​របស់​ស្រាបៀរ ប្ល៊ែកផេនធ័រ ក្រោម​ចំណងជើង​ថា «​បុរស​ខ្លាំង ស្រាបៀរ​ខ្លាំង​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណង នៃ​យុទ្ធនាការ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ដល់​ប្រជាជន​កម្ពុជា​ដែល​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​យ៉ាងសកម្ម ពោល​គឺ «​បុរស​ខ្លាំង សកម្ម​ខ្លាំង​ប្រចាំថ្ងៃ​» ដែល​នេះ​រំលេច​ឲ្យ​ឃើញ​នូវ​រូបភាព​ពិតៗ​របស់​កសិករ អ្នកនេសាទ កម្មករ​សំណង់ ជាង​មេកានិច និង​កម្មករ​រោងចក្រ ជាមួយនឹង​ឧបករណ៍​ដែល​ពួកគាត់​ប្រើប្រាស់​ដោយ​ប្រើ​កម្លាំង​ដៃ​ប្រកបដោយ​ភាព​ក្លៀវក្លា ដើម្បី​បំពេញការងារ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

លោក អែម យុទ្ធូ ប្រធាន​គ្រប់គ្រង​ស្ដីទី​ផ្នែក​ស្លាក​យីហោ​ស្រាបៀរ របស់​ក្រុមហ៊ុន ខេមប្រ៊ូវ បាន​មាន​ប្រសាសន៍​ថា «​យើង​ចង់​សម្តែង​ការ​គោរព និង​ថ្លែងអំណរគុណ​ចំពោះ​បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​សកម្ម​ខ្លាំង​ក្នុង​កិច្ច​ការងារ​ប្រចាំថ្ងៃ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ជាប្រចាំ។ ពួកគាត់​កំពុង​បម្រើការ​នៅ​ក្នុង​

វិស័យ​ផ្សេងៗ​គ្នា ដោយ​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ខ្វល់​ពី​ភាព​នឿយហត់ ដែល​នេះ​ជា​កត្តា​ចូល​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​របស់​កម្ពុជា​»។

លោក អែម យុទ្ធូ បាន​បន្តទៀតថា « បុរស​ខ្លាំង​ដែល​បានបង្ហាញ​ក្នុង​រូបភាព​ទាំងនេះ តែងតែ​ក្រោក​ពី​ដំណេក​មុន​ថ្ងៃ​រះ ហើយ​ត្រឡប់​មកពី​ធ្វើការ​ចូល​ផ្ទះ​វិញ​ក្រោយ​ថ្ងៃ​លិច។ ពួកគាត់​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា​នា​យុគសម័យ​ទំនើប​នេះ។ ដៃ​របស់​ពួកគាត់​បាន​ចូលរួម​កសាង​ដែនដី​នេះ និង​បន្ត​ជំរុញ និង​អភិវឌ្ឍន៍ ដើម្បី​ឲ្យ​សហគមន៍​នេះ​មាន​កំណើន​រីកចម្រើន​»។

ទោះបីជា​ឧស្សាហកម្ម​បែប​ប្រពៃណី ដូចជា ការ​នេសាទ និង​ការ​ធ្វើ​ស្រែចម្ការ អាច​កំពុង​ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​វិស័យ​ដទៃ​ទៀត​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​ដែល​រស់នៅ​ទី​ជនបទ នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​មុខរបរ​ទាំងនេះ ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ជា​ប្រភព​អាហារ​ដ៏​សំខាន់​របស់​ពួកគាត់​។ នេះ​ជា​មូលហេតុ​ដែល ស្រាបៀរ ប្ល៊ែកផេនធ័រ ដាក់បញ្ចូល​មុខរបរ​ទាំងនេះ​នៅ​ក្នុង​យុទ្ធនាការ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន ដែល​នឹង​មាន​បង្ហាញ​លើ​ផ្ទាំង​ប៉ាណូ​ធំៗ​នៅ​ទូទាំង​ប្រទេស ក៏ដូចជា​បណ្ដាញ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា​ផង​ដែរ។

លោក អែម យុទ្ធូ បាន​បន្ថែម​ទៀត​ថា «​មួយ​ក្នុងចំណោម​ចំណាប់អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​ប្រជាជន​កម្ពុជា គឺ​ពួកគាត់​តែង​មាន​ស្នាមញញឹម បើ​ទោះ​ជា​ពួកគាត់​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏ដោយ។ ភាព​រឹងមាំ អំណត់​អត់ធន់ និង​សេចក្ដីថ្លៃថ្នូរ​នេះ​គឺជា​អ្វី​ដែល​ពាណិជ្ជ​សញ្ញា ប្ល៊ែកផេន​ធ័រ ផ្តល់​គុណ​តម្លៃ និង​ចង់​រំលេច​នៅ​ក្នុង​យុទ្ធនាការ​ថ្មី​បំផុត​របស់​យើង​»។

ស្រាបៀរ ប្ល៊ែកផេនធ័រ មាន​រសជាតិ​ឆ្ងាញ់​អស្ចារ្យ បែប​ទឹកខ្មៅ ជាតិ​ខ្លាំង ក្លិន​ឈ្ងុយ បាន​មកពី​ពី​ស្រូវ​សាលី​លីង ផ្កា​ហប់ និង​ប្រភព​ទឹក​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​មានតែ​មួយ​គត់​នៅ​ខេត្ត​ព្រះសីហនុ។ គ្រឿង​ផ្សំ​ទាំងនេះ ត្រូវ​បាន​ចម្រាញ់​យ៉ាង​សម្រិតសម្រាំង​ឥត​ខ្ចោះ​បំផុត ដោយ​ប្រើប្រាស់​បច្ចេកទេស​បច្ចេកវិទ្យា​ស្តង់ដារ​អន្តរជាតិ ដើម្បី​ទទួល​បាន​នូវ​ក្លិន​ឈ្ងុយ រសជាតិ​ឆ្ងាញ់​ដិត​ជាប់មាត់។

ប្ល៊ែកផេនធ័រ មិន​ត្រឹមតែ​ជា​ជម្រើស​ស្រាបៀរ​ដ៏​ល្អ​សម្រាប់​ជា​កាដូ​លើកទឹកចិត្ត ផ្តល់​ថាមពល​ដល់​បុរស​ខ្លាំង បន្ទាប់ពី​នឿយហត់​ជាមួយ​ការងារ​ពេញ​មួយថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ស្រាបៀរ​ដ៏​ល្អឥតខ្ចោះ​ស័ក្ដិសម​ជាមួយ​អតិថិជន​គ្រប់គ្នា ដែល​ចង់​បង្កើត​ភាព​រីករាយ​ស្រស់ស្រាយ និង​បន្ធូរ​អារម្មណ៍​តានតឹង។

ប្ល៊ែកផេនធ័រ បាន​ចេញ​លក់​ជាមួយ​នឹង​សំបក​វេច​ខ្ចប់​ថ្មី​មាន​ច្រើន​ជម្រើស​សម្រាប់​អតិថិជន​តាម​តម្រូវការ រួមមាន កំប៉ុង​ធំ​ចំណុះ ៥០០ មិល្លី​លីត្រ កំប៉ុង​ចំណុះ ៣៣០ មិល្លី​លីត្រ និង​ជា​ដប​ដ៏​ទាក់​ទាញ​ចំណុះ ៣៣០ មិល្លី​លីត្រ ដែល​មាន​តម្លៃ​សមរម្យ ហើយ​កាន់តែ​ពិសេស​ជាមួយ​នឹង​រសជាតិ​ខ្លាំង​ដ៏​ឈ្ងុយឆ្ងាញ់​ដិត​ជាប់ចិត្ត​គ្រប់​តំណក់។

អតិថិជន​អាច​ស្វែងរក​ស្រាបៀរ ប្ល៊ែកផេនធ័រ រូបរាង​ថ្មី មាន​ចំណុះ​ច្រើន​ជម្រើស ជាពិសេស​កំប៉ុង​ធំ​ថ្មី​ចំណុះ ៥០០ មិល្លី​លីត្រ នៅ​គ្រប់​បណ្ដា​ហាង និង​ផ្សារ​នានា ដែល​នៅ​ជិត​លោកអ្នក​នៅ​ទូទាំង​ប្រទេស។

រីករាយ​ជាមួយ ប្ល៊ែកផេនធ័រ នៅផ្ទះ​ដើម្បី​សុវត្ថិភាព! កុំ​ភ្លេច​វិធានការណ៍ ៣ ការពារ និង ៣ កុំ។​

ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ​!

ក្រុមហ៊ុន​កាស្ប៊ែរ​គ្រុប​នៅ​កម្ពុជា

ខេមប្រ៊ូវ គឺជា​ក្រុមហ៊ុន​-​រោងចក្រ​ផលិត​ស្រាបៀរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​រោងចក្រ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​តាម​ស្តង់ដារ​អឺរ៉ុប និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ចាប់​តាំងពី​ដើម​ឆ្នាំ ១៩៦០ មក។ ខេមប្រ៊ូវ មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កាស្ប៊ែរគ្រុប មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Copenhagen ប្រទេស​ដា​ណឺម៉ាក ដែល​បានរួម​បញ្ចូល​នូវ​ស្តង់ដារ វប្បធម៌ និង​ឧត្ដមភាព​ដ៏​ល្អឥតខ្ចោះ នៃ​សង្វាក់​ផលិតកម្ម​ទាំងមូល​។

ក្រុមហ៊ុន បាន​ផ្តល់​ជម្រើស​អតិថិជន​ជាច្រើន​ក្នុង​ពាណិជ្ជ​សញ្ញា​ស្រាបៀរ​ល្បីៗ មាន​ទាំង​ពាណិជ្ជ​សញ្ញា​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា កាស្ប៊ែរ​ជា​ពាណិជ្ជ​សញ្ញា​ស្រាបៀរ​អន្តរជាតិ​ស្តង់ដារ​លំដាប់​កំពូល និង​ស្រាបៀរ​អង្គរ ជា​ពាណិជ្ជ​សញ្ញា​ជាតិ​លំដាប់​កំពូល ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ប្រជាជាតិ​ខ្មែរ តាមរយៈ «​ប្រទេស​ខ្ញុំ ស្រាបៀរ​ខ្ញុំ​»។

ចាប់​តាំងពី​ឆ្នាំ ១៩៩២ ខេមប្រ៊ូវ ក៏បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន PepsiCo ក្នុង​ការផលិត និង​ចែក​ចាយ​ភេសជ្ជៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ភេសជ្ជៈ​ពាណិជ្ជ​សញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។

«ការផលិត​ស្រាបៀរ​ជាមួយ​ការ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ និង​ថ្ងៃស្អែក​!»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម