លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅរោងចក្រចំនួន ២កន្លែង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅរោងចក្រចំនួន ២កន្លែង

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជួបសំណេះ​សំណាលជាមួយកម្មករ-កម្មការិនី នៅរោងចក្រដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី ដែលមានកម្មករចំនួន ៥៦១នាក់ ស្រី ៤៩៨នាក់ អ្នកមានផ្ទៃពោះ ១៣នាក់ និងរោងចក្រផលិតកូនបាល់ដាប៉ុន កំពតស្ពត ដែលមានកម្មករសរុបចំនួន ១៤៨​នាក់ ស្រីចំនួន ១៤៤នាក់ អ្នកមានផ្ទៃពោះ ១១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញចូលរួមអមដំណើរ ក្នុងពិធីនេះរួមមាន៖ លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។

មានប្រសាន៍សំណេះសំណាល ក្នុងឱកាសនោះលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់កម្មករ-កម្មការិនី ហើយជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចព្រះរាជាណាចក្រកម្ពុជាយើង កំពុងយាយីដោយជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសកម្មករ-កម្មការិនីយើង ក៏សម្តេចតេជោ បានគិតគូររៀបចំចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗ គ្នាផងដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំថែរក្សាសុខភាព និងខិតខំបំពេញការងារ ដែលយើងកំពុងមាន ដើម្បីជីវភាពគ្រួសារយើងបានកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ដោយប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ទើបក្រុមហ៊ុនវិនិយោគបរទេស គេមករកស៊ីបើករោងចក្រសហគ្រាស នៅក្នុងប្រទេសយើង ដែលបាននាំមកនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋយើងធ្វើ ហើយបានរួមចំណែកកាត់បន្ថយ នូវអត្រានៃភាពក្រីក្របានមួយចំណែកធំ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត។ លោកក៏បានសំណូមពរដល់កម្មករ-កម្មការរិនី និងម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យខ្ចាប់ខ្ចួននូវច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់កម្មការិនី ដែលមានផ្ទៃពោះចំនួន ២៤នាក់ ដោយម្នាក់ៗ ទទួលបានសារុង និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services