Connect with us

ព័ត៌មានជាតិ

ថ្ងៃឱសានឱវាទ ការ​បង់ពន្ធផ្លូវរថយន្ត នៅសល់តែជាង ២០ ថ្ងៃទៀតតែប៉ុណ្ណោះ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ លោក ព្រីម សាលី ប្រធានពន្ធដាខេត្តបន្ទាយមានជ័យ បានធ្វើការ​ក្រើន​រំលឹកពីកាលបរិច្ឆេទនៃ​ការ​បញ្ចប់​ការ​បង់​ពន្ធផ្លូវ​ គឺ​​នៅសល់តែជាង២០ថ្ងៃទៀតតែប៉ុណ្ណោះ។ ការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទនឹងត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ​លោក​បានអំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​ប្រភេទ ត្រូវ​រួសរាន់ទៅបង់ពន្ធឲ្យបានមុនដាច់ខែវិច្ឆកានេះ ដើម្បីជៀសវាងការផាកពិន័យផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ឲ្យដឹងថា សាខាពន្ធដារខេត្តបន្ទាយមានជ័យមើលឃើញថា យានយន្តគ្រប់ប្រភេទភាគច្រើនបានចូលមកបង់ពន្ធរថយន្តរបសនរួចរាល់អស់ហើយ តែម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានមកបង់ពន្ធនៅឡើយ។

មន្រ្តីសាខាពន្ធដាខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះ មេត្តារួសរាន់មកបង់ពន្ធឲ្យបានរួសរាន់ នៅសាខាពន្ធដាខេត្តបន្ទាយមានជ័យ និងនៅធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជៀសវាងនូវការកកស្ទះនិងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតបិទកំណត់ដែលអាចនាំឲ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។

លោកព្រីម សាលី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រថយន្តដែលមានកាតព្វកិច្ចជាប់ពន្ធដូចជារាល់រថយន្តទាំងឡាយដែលទិញហើយនិងត្រូវបានចុះបញ្ជីធ្វើស្លាកលេខចាប់ពី ខែមករា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ២០២១ ត្រូវជាប់ពន្ធទៅតាមឆ្នាំផលិតនិងទំហំស៊ីឡាំងនៃរថយន្ត។ សម្រាប់រថយន្តដែលទិញហើយនិងចុះបញ្ជីធ្វើស្លាកលេខក្នុងខែធ្នូ ឆ្នាំ២០២១ គឺត្រូវជាប់ពន្ធផ្លូវ ឆ្នាំ២០២១ ដដែលតែមិនមានការពិន័យអ្វីផ្សេងៗឡើយ។ ឯកសារភ្ជាប់មកដើម្បីបង់ពន្ធមានដូចជាឈៀករថយន្ត កាតគ្រីរថយន្ត អត្តសញ្ញាណប័ណ្ណជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម