Connect with us

ព័ត៌មានជាតិ

ក្មេងទំនើង២១នាក់ អុកឡុកក្នុងពិធីបុណ្យ ត្រូវនគរបាលចាប់កោរត្រងោល

បានផុស

នៅ

ក្មេងទំនើងចំនួន២១នាក់ ដែលបង្កការអុកឡុកនៅក្នុងសង្គម ត្រូវនគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួន និងចាប់កោរត្រងោល ដើម្បីឱ្យរាងចាលហើយប្រគល់ជូនក្រុមគ្រួសារយកទៅអប់រំបន្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ផេ​ក​ហ្វេស​ប៊ុ​ក​ ផ្លូវការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​បានឱ្យដឹងថា​ ការចាប់​ក្មេង​ទំនើង​២១​នាក់​កោរ​ត្រងោល​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​ពួក​គេ​បានធ្វើ​សកម្មភាព​អុកឡុក​នៅក្នុង​ពិធីបុណ្យ​ និង​បំភ័យ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១។​

​ក្នុងចំណោម​ក្មេង​ទំនើង​២១​នាក់ ​ក្នុងនោះ​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ បាន​ឃាត់​មុខសញ្ញា​ក្មេង​ទំនើង​ចំនួន​១៣​នាក់ ដែល​កាន់​កាំបិតផ្គាក់ និង​ដាវ​ធ្វើ​សកម្មភាព​អូស បង្ក​ការ​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ ស្រុក​ឧដុង្គ​។ ចំណែក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ឃាត់​ក្រុម​ក្មេង​ទំនើង​០៨​នាក់ បង្ក​ការអុកឡុក​នៅក្នុង​ពិធីបុណ្យ​កឋិនទាន នៅ​វត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងភូមិ​ទឹកស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ដូចជា៖ ​ដាវ​ដែក​០៤​ដើម​, កាំបិតផ្គាក់​០១​ដើម​, កូនកាំបិត​ចុង​ស្រួច​០១​។ កម្លាំង​អធិការដ្ឋាន​នគរបាល​ទាំង​២​ស្រុក បាន​ឃាត់​ក្មេង​ទំនើង​សរុប​ចំនួន​២១ នាក់ កសាង​ប្រវត្តិ​និង​អនុវត្ដ​តាម​គោល​ការណែនាំ​ពី​លោកស្នងការអនុញ្ញាតិឱ្យធ្វើ​ការអប់រំ និង​អញ្ជើញ​មាតាបិតា អាណាព្យាបាល មក​ទទួលយកទៅ​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យាចំពោះមុខ​សមត្ថកិច្ច​ដើម្បី​បញ្ឈប់​ទង្វើ​មិនល្អ​ទាំងនេះ​ជា​បន្តទៀត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៦ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម