Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំក្រោយថ្ងៃទី ៣០ វិច្ឆិកា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់​ចាំ​ក្រោយ​​​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកានេះថា កាលពីយប់មិញសម្ដេចបាន​សម្រេច​ថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំរហូតក្រោយថ្ងៃទី ៣០​ ខែវិច្ឆិកា ឆ្នាំ២០២១ តាមសំណើរបស់​គណៈ​កម្មការ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

នៅពេលសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីទៅចូលរួមក្នុងកម្មវិធី​នា​ព្រឹក​នេះ គឺសម្ដេចកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានពាក់ម៉ាសការពារជំងឺកូវីដ-១៩ ហើយមានមនុស្សតែ ៣នាក់ប៉ុណ្ណោះ ដែលសម្ដេចឃើញមិនពាក់ម៉ាស។ សម្ដេចតេជោ ថ្លែងថា នេះជាមោទនភាពមួយ ដែលប្រជាពល​រដ្ឋច្រើន លើសលប់ បានចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនាំទៅដល់ការបើកសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្រៅពីនោះ គឺម៉ូតូមួកសុវត្ថិភាព ១០០ភាគរយ និងម៉ាស អត់មានមនុស្ស ៣នាក់ ប៉ុន្តែម្នាក់ហ្នឹងអត់ត្រូវការពាក់ទេ មួកសុវត្ថិភាពម្នាក់ឈរហ្នឹងទេ អញ្ចឹងគឺពាក់ម៉ាសល្អ ហ្នឹងហើយទើប​យើង​បើកប្រទេសនេះ កំពុងតែបើកនេះ ប៉ុន្តែខារ៉ាអូខេ ខេធីវី ឌីស្កូតែក ហើយនិងរង្គសាល រង់ចាំក្រោយថ្ងៃ ៣០ ខែវិច្ឆិកា ខ្ញុំសម្រេចយប់ មិញ តាមសំណើរបស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្ដម ម៉ម ប៊ុនហេង ពី​គណៈកម្មការ ព្រោះប្រសិនបើបើកអាហ្នឹងលឿនពេក គឺអាចនឹង…»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានថ្លែងបន្តថា អ្វីដែលសំខាន់នាពេលនេះ គឺត្រូវបើកសាលារៀនជាមុនសិន ហើយ​បន្ទាប់​ពីការបើករយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមកនេះ គឺអត្រាឆ្លងមានលក្ខណៈតិចតួចប៉ុណ្ណោះ។ លទ្ធផលល្អបែបនេះ ដោយ​សារ​តែប្រជាពលរដ្ឋរបស់យើង បាននាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ «មកពីបងប្អូនព្រមទទួលយក​វ៉ាក់​សាំង ក្នុងពេលដែលពួកអ្នកដទៃ ប្រឆាំងការចាក់វ៉ាក់សាំង វ៉ាក់សាំងសង្គ្រោះជីវិតមនុស្ស បើសិនបងប្អូនមិន​ទទួល​បានវ៉ាក់សាំងទេ ច្បាស់ជាមកដល់ពេលនេះ បើប្រទេសអត់រួចទេ អញ្ចឹងពេលមុន បងប្អូនទ្រាំទ្ររការលំបាក តែ​ពេល​​​នេះ បងប្អូនបានធូរស្រាលហើយ មួយអាទិត្យនេះ ខ្ញុំតាមដាន គឺបងប្អូនសប្បាយចិត្ត នៅពេលដែលយើង​បើកប្រទេស»។ នេះជាការលើកឡើងបន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភោជនីយដ្ឋាន និងទីតាំងនានា ដែលអាជ្ញាធរអនុញ្ញាត​ឲ្យបើកដំណើរ​ការ​នោះ ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស រក្សាគម្លាត និងមានដាក់អាកុល ឬជេល​ឲ្យអ្នកចូលទៅទទួលទាន បាញ់សម្លាប់មេរោគ ផង​ដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម