ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បង្ក្រាបមុខសញ្ញាទទួលផលចោរកម្ម
ព្រៃវែង៖ នៅថ្ង ០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣ រសៀល កម្លាំងអធិការដ្ឌាននគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុង ផាន អធិការស្រុក បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាទទួលផលចោរកម្ម និងឃាត់ខ្លួនជនសង្សយ័បានចំនួន ២ នាក់៖
១. ឈ្មោះ ហួន សិញ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាឡើក ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ។
២. ឈ្មោះ ហួន ត្រក ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។
វត្ថុតាងដកហូតមាន ម៉ូតូបានចំនួន ៥ គ្រឿង ម៉ាកហុងដា១២៥ ពណ៌ខ្មៅចំនួន ៤ គ្រឿង មានស្លាកលេខ១គ្រឿង (ភ្នំពេញ 1HM 2312) ម៉ូតូម៉ាក់ Zoomer X ពណ៌ស្លាទុំ គ្មានស្លាកលេខ ១ គ្រឿង ដកហូតស្លាកលេខម៉ូតូបានចំនួន ៦ ស្លាកលេខ។
ដកហូតបានកាតគ្រីម៉ូតូគុបចំនួន ៦ សន្លឹក និងលិខិតលក់ទិញម៉ូតូចំនួន ២ សន្លឹក ដែលពាក់ពន្ធ័នឹងករណីប្លន់យកម៉ូតូនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤ ទាបភ្លឺ ចំណុចផ្លូវ ៥០ ម៉ែត្រ ជិតរោងចក្រ KTM សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្សយ័ និងវត្ថុតាង បានប្រគល់ជូនកម្លាំងជំនាញការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល