Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថបន្តភារកិច្ចចម្បងសំខាន់ៗទាំង៣ដើម្បីរក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមជូន​ពលរដ្ឋ​

បានផុស

នៅ

ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​របស់​កងកម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​មុននេះ​ថា កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​ភារកិច្ច​ចម្បង​ប្រចាំថ្ងៃ​ទាំង​យ៉ាង​៣​សំខាន់ៗ​គឺ​បង្កា ការពារ និង បង្ក្រាប បទល្មើស​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ទូទាំងប្រទេស​តែម្ដង​ទោះបី​កំពុងតែ​មមាញឹក​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​កូ​វីដ​១៩​ជាប្រចាំ​នោះ​ក្តី​។ នេះ​ជាការ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​តែងតែ បាន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​ជាប្រចាំ​សប្តាហ៍​ដើម្បី​លើក​ទិសដៅ​ផែនការ​សកម្មភាព​ការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាប្រចាំ​ថ្ងៃ សប្តាហ៍ និង​ប្រចាំខែ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​សង្កត់ធ្ងន់ថា ភារកិច្ច​ចម្បង​អាវុធហត្ថ រាជធានី​មាន​៣​សំខាន់ៗ​គឺ បង្ការ ការពារ និង បង្ក្រាប បទល្មើស​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ទូទាំងប្រទេស​ជា​កត្តា​សំខាន់បំផុត​។​

លោក​ឧ​ត្ត​ម​សេនី​យ៍ក៍ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស​មិនត្រូវ​ភ្លេច​ពី​ជម្ងឺ​រាតត្បាត​ដ៍​កាច​សាហាវ​កូ​វិដ​១៩ នោះ​ឲ្យ​សោះ​ដោយ​ត្រូវតែ​អន្វ​ត្ត​ន៍​ដំបូង​គេ​បំផុត​គឺ ពាក់​ម៉ាស់ គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង​រួម​នឹង​ការធ្វើ​អានា​ម័​យ​ជាប្រចាំ​ហើយ​ចេញ​ប្រតិ​ប្តិ​ការ​ល្បាត​ការពារ​តាម​គោលដៅ​ច​ត្តា​ឡឺ​ស័ក​និង​កន្លែង​ព្យាបាល​ទើប​ជៀស​ផុតពី​ជម្ងឺ​កាច​សាហាវ​មួយ​នេះ​បាន ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ក៍បាន​ណែរ​នាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ខេត្ត និង​អង្គភាព​ជំនាញ​ទាំងអស់​បង្កើន​ការធ្វើ​អនាម័យ​ដើម្បី​បញ្ជៀ​ស​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្តន៍​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង ដែលជា​កត្តា​សំខាន់​នៃ​ការបញ្ជៀ​ស​ជម្ងឺ​កូ​វិដ​១៩​ដ៍​កាច​សាហាវ​នេះ​បាន​ពីព្រោះ​ជម្ងឺ​រាតត្បាត​មួយ​នេះ​ដែល​បាន​ឆក់យក​អាយុជីវិត​ពល​រដ្ឋ​ខ្មែរ​ជាង​២​ពាន់​នាក់​និង​ឆ្លង​ជាង​មួយ​សែន​នាក់​ហើយ​នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃនេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូចខាងលើ​រួចមក​នោះ​កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ រាជធានី​បាន​រៀន​បំប៉ន​ក្បាច់គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ចេញ​ល្បាត​ក្បួន​ម៉ូតូ ឡាន​តាម​ដងផ្លូវ​ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុងនោះដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបំរើ​រាស្ត្រ​ដោយ​ភាពស្មោះត្រង់​មិន​គិត​នើ​យ​ហត់​ឬ យប់​ថ្ងៃ​ឡើយ​ដែល​កម្លាំង​អាវុធហត្ថ​បាន​បន្ត​ពង្រឹង​រក្សា​សន្តិសុខ​ដោយ​កិច្ចការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ទូទាំង​រាជធានី​ភ្នំពេញ​រួមទាំង​គោលដៅ​ធ្វើ​ច​ត្តា​ឡឺ​ស័ក កន្លែង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ​១៩​ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម