Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ពន្យារ​ពេល​រៀន​ និង​បង្រៀន​នៅ​កម្រិត​ម​ត្តេ​យ្យ​និង​សេវា​អប់រំ​កុមារ​តូច

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានសម្រេច​ពន្យារពេល​ដំណើរ​ការ​រៀន និង​បង្រៀន នៅ​កម្រិត​មត្តេយ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ចុះ​ថ្ងៃ​ទី​០៨ ​វិច្ឆិកា​នេះ​ បាន​ឱ្យ​ដឹង​ថា​អនុវត្ត​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ស្នើ​សូម លោក លោកស្រី​ប្រធាន ណែនាំ​ដល់​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា​គ្រប់​ប្រភេទ​ទាំង​ម​ត្តេយ្យ​សិក្សា សាធារណៈ ម​ត្តេ​យ្យ​សិក្សា​ឯកជន និង​ម​ត្តេ​យ្យ​សហគមន៍​និង​សេវា​អប់រំ​កុមារ​តូច ត្រូវ​ពន្យារពេល​សម្រាប់ ដំណើរ​ការ​រៀន និង​បង្រៀន​ដោយ​ផ្ទាល់​នៅតាម​គ្រឹះស្ថានសិក្សា​។

ក្រសួង​បាន​បន្ត​ថា ​បន្ទាប់ពី​កុមារ​អាយុ ៥ ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ រួច ក្រសួង​នឹង​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​បើក​បង្រៀន​សម្រាប់​កុមារ​អាយុ​៥​ឆ្នាំ​។

ក្រសួង​បាន​ណែនាំ លោក លោកស្រី​ប្រធាន​មន្ទីរអប់រំ​រាជធានី​ខេត្ត​មេត្តា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដល់​គ្រប់​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច តាម​ការគួរ​។​

​ប្រមុខ​រដ្ឋាភិបាល​ភិ​បាល​កម្ពុជា ​សម្តេច​តេ​ជោ​ហ៊ុនសែន​ បាន​លើក​ឡើង​ថា ​សាលា​មតេយ្យ​សិក្សា​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នៅ​ពេល​នេះ​នៅឡើយ​ទេ​ ដោយសារ​កុមារ​អាយុ​ពី​៣​ទៅ​៤​ឆ្នាំ​នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​។

មានប្រសាសន៍​នៅ​ក្នុងពិធី​សម្ពោធ​អគារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា នេះ សម្ដេច នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា «​ខ្ញុំ​សូម​ផ្តាំផ្ញើ​មតេយ្យ​កុំអាល​លឿន​ពេក​ខ្ញុំ​ចង់​ឱ្យ​បើក​បឋម អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ​និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយសារ​គម្លាត​សុ​វត្ថិភាព​»​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ការ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ដោយសារតែ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​រួចហើយ ​ពិសេស​កុមារ​អាយុ​៥​ឆ្នាំ​។​ ចំណែក​កុមារ​អាយុ​ពី​៣​ទៅ​៤​ឆ្នាំ ​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ​។​ ដូច្នេះ​សូម​កុំ​ប្រញាប់​បើក​លឿន​ពេក​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម