Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​អូស្ត្រាលី​បានសម្រេច​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដល់​កម្ពុ​ជាជាង​៣,២៥០,០០០​ដូ​ស​,​មួយ​លាន​ដូ​ស​មកដល់​ចុង​ឆ្នាំ​នេះ

បានផុស

នៅ

លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេស​និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​របស់​ប្រទេស​អូស្ត្រាលី​បាន​គោរព​ជម្រាបជូន​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា នេះ​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បានសម្រេច​ផ្ដល់ជូន​កម្ពុជា​នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចំនួន ៣,២៥០,០០០ ដូ​ស​ដែល​ក្នុងនោះ​១​លាន​ដូ​ស​នឹងត្រូវ​ប្រគល់ជូន​ក​ម្ពុ​ជា​នៅ​ចុងឆ្នាំ ២០២១​នេះ។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា លោកស្រី Marise Payne គោរព​ជូន​សម្ដេច​តេ​ជោ ហើយ​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​លោកស្រី​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពីរលើក​កន្លងមកហើយ ។ លើកទីមួយ​គឺ​នៅ​ឆ្នាំ ២០០២​និង​លើក ទី ២ នៅ​ឆ្នាំ ២០០៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ត​ថា ​ក្នុង​ដំណើរ​មកកាន់​កម្ពុជា​នៅ​ពេលនេះ លោកស្រី​បាន​សង្កេតឃើញថា​កម្ពុជា​មានការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង ។ ​លោកស្រី​សូម​គោរព​សម្ដែង​នូវ​ការ អបអរសាទរ​ជូន​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយគ្នា​នោះ​ដែរ ​លោកស្រី​ក៏បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​របស់ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​និង​ការចាប់ផ្ដើម​ឲ្យ​សិស្ស​ចូលរៀន​វិញ​និង​បើក​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​គន្លងថ្មី។

លោកស្រី​ក៏បាន​សំដែង​នូវ​ការរីករាយ ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​និង​ក្នុង​ក្រប​ខណ្ឌ​ពហុភាគី។ ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី លោកស្រី​បាន​សម្ដែង​ការរីករាយ​ចំពោះ​ផ្លែផ្កា​ ដែល​ទទួល​បាន​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម លើ​វិស័យ​យោធា លើ​វិស័យ​អប់រំ និង វិស័យ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩។ លោកស្រី​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​បានសម្រេច​ផ្ដល់ជូន​កម្ពុជា​នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចំនួន ៣,២៥០,០០០​ដូ​ស ដែល​ក្នុងនោះ ១​លាន​ដូ​ស​នឹងត្រូវ​ប្រគល់ជូន​ក​ម្ពុ​ជា​នៅ​ដំណាច់​ឆ្នាំនេះ។

ក្នុង​ក្របខណ្ឌ​ពហុភាគី​លោកស្រី​បាន​សម្ដែង​នូវ​អំណរ​សាទរ​ជូន​ចំពោះ​កម្ពុជា​ដែល​បានទទួល​ធ្វើជា​ប្រធាន​អាស៊ាន​លោកស្រី​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​និង​រីករាយ យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​អូស្ត្រាលី ហើយ​លោកស្រី​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​អូស្ត្រាលី​នឹង​ជួយ​កម្ពុជា​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ទទួលបាន​ជោគជ័យ​ហើយ​ឆ្លៀតឱកាស​នោះដែរ ​លោកស្រី​ក៏បាន​គោរព​រាយការណ៍​ជម្រាប​ជូន​សម្ដេច​តេ​ជោ​យ៉ាង​សង្ខេប​អំពី​សម្ព័ន្ធ​មេ ត្រី​ភាព​រវាង​អូស្ត្រាលី ចក្រភព​អង់គ្លេស និង សហរដ្ឋអាមេរិក ដែល​ហៅថា អូ​ខឹ​ស AUKUS​។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឯកភាព​ជាមួយ​ការវាយតម្លៃ​របស់លោក​ស្រី Marise Payne ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​អូស្ត្រាលី ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​និង​ទាំង​ក្នុង​ក្របខណ្ឌ​ពហុភាគី។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ អូស្ត្រាលី​បាន​ជួយ​កម្ពុជា​យ៉ាងច្រើន​ជាពិសេស​លើ​វិស័យ​កសិកម្ម តាមរយៈ​ការ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​បង្កាត់​ពូជស្រូវ ហៅ​កា​ឌី , លើ​វិស័យ​យោធា លើ​វិស័យ​អប់រំ តាមរយៈ​ការបើក​សាលា​ភាសា​នៅ​កម្ពុជា​និង​ការបើក​ឲ្យ​សិស្ស កម្ពុជា​ទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី។ លើ​វិស័យ​សុខាភិបាល​តាមរយៈ​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​ហើយ​សម្ដេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្ដល់​វ៉ា​ក់ សាំង​ដល់​កម្ពុជា​នៅ​ពេល​ខាងមុខ​។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា សម្ដេច​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បើក​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តា​មគ​ន្ល​ង​ថ្មី។ ក្នុង​ក្របខណ្ឌ​អាស៊ាន​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា ​សម្ដេច​ស​ង្ឃឹ​ម​ថា​អូស្ត្រាលី​នឹងចូលរួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ឈានឆ្ពោះ ទៅ​ការតភ្ជាប់​អាស៊ាន​ឡើងវិញ​ បន្ទាប់ពី​មានការ​កាត់ផ្ដាច់​ដោយ​កូ​វីដ​១៩។ ​ជាទី​បញ្ចប់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកស្រី Marise Payne​ ដែល​បាន​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង AUKUS ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម