Connect with us

ព័ត៌មានជាតិ

ក្រសួង​នឹង​ចេញ​សេចក្ដីណែនាំ​លម្អិត​ស្តីពី​ការរៀបចំ​ដំណើរការ ការប្រឡង​បាក់​ឌុប​នាពេល​ឆាប់ៗ​នេះ​

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ចេញ​សេចក្ដីណែនាំ​លម្អិត​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​តាម​ដំណាក់កាល​សំណេរ ដំណាក់កាល កំណែ ដំណាក់កាល​ស្រង់​បូក​ពិន្ទុ និង​ដំណាក់កាល​ប្រកាស​លទ្ធផល ក្នុងពេល​ឆាប់ៗ​នេះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃ​០៨​វិច្ឆិកា​នេះ​បាន​ឱ្យ​ដឹង​ថា​បន្ទាប់ពី​ទទួលបាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១​។​

​ក្រសួង​បាន​បន្ត​ថា ​ក្រសួង​ស​ម្រេ​ច​កំណត់ – សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១. ជា​កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២០-២០២១​។

ជាមួយគ្នានេះដែរ ក្រសួង​នឹង​ចេញ​សេចក្ដីណែនាំ​លម្អិត​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​ដំណាក់កាល​សំណេរ ដំណាក់កាល កំណែ ដំណាក់កាល​ស្រង់​បូក​ពិន្ទុ និង​ដំណាក់កាល​ប្រកាស​លទ្ធផល ក្នុងពេល​ឆាប់ៗ​នេះ​។

​ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យមសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស​គ្រប់រូប ជ្រាប​ជា​ព័ត៌មាន​និង​ត្រៀមលក្ខណៈ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​ នឹង​ត្រូវ​កិល​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​៦​ធ្នូ​ទៅធ្វើ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​វិញ​តាម​ទម្រង់​ដូច​ឆ្នាំកន្លងមក​។

​លោក​បាន​បន្ត​ថា ការ​ប្រឡង​បាក់​ឌុប ត្រូវ​បន្ត​អនុវត្តន៍​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។

លោក​បាន​បន្ត​ទៀត​ថា​ ការ​លើក​ពេល​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នេះ​គឺ​ដើម្បី​ទុកពេល​វេលា​ឱ្យ​សិស្ស​រៀន​បាន​ច្រើន​ដើម្បី​ត្រៀមប្រឡង​។

លោក​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ពេលនេះ​មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​បានដាក់​ពាក្យ​ប្រឡង​សរុប ១១៥,១៣៩​នាក់ នារី ៦០,៦៦១​នាក់​ចែកជា​២០៤​មណ្ឌល​និង​៤៦៥១​បន្ទប់​។

គួរ​បញ្ជាក់​ថា កាលដើមឡើយ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ធ្នូ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២៨​និង ២៩​ខែធ្នូ​ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម