Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ​សម្រេច​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មិន​ឲ្យ​លើស​២០០នាក់ ក្នុង​ករណី​ខុសប្រក្រតី​ ត្រូវ​ផ្អាក​ការរៀបចំ​កម្មវិធី​ជាបន្ទាន់ រួច​ធ្វើ​របាយការណ៍​

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេងទៀត នៅ​រាជធានី​ភ្នំពេញ ដោយ កំណត់​ចំនួន​អ្នកចូលរួម​យ៉ាងច្រើន​បំផុត​ត្រឹម ២០០ នាក់ ក្នុង​មួយ​ពិធី ។​ការសម្រេច​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៨ វិច្ឆិកា​នេះ ដែល​ក្នុង​សេចក្តីសម្រេច​នេះ​មានន័យថា​ ​ត្រូវបាន​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេងទៀត នៅ​រាជធានី​ភ្នំពេញ ដោយ កំណត់​ចំនួន​អ្នកចូលរួម​យ៉ាងច្រើន​បំផុត​ត្រឹម ២០០ នាក់ ក្នុង​មួយ​ពិធី ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​

ការកំណត់​ចំនួន​អ្នកចូលរួម​យ៉ាង​ច្រើន​បំផុត​ត្រឹម ២០០ នាក់ ក្នុង​មួយ​ពិធី ខាងលើ​នេះ គឺ​សំដៅ​ទៅលើ ក្រុមគ្រួសារ​ម្ចាស់​កម្មវិធី សាច់ញាតិ និង​ភ្ញៀវកិត្តិយស​ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​។ ដោយឡែក ចុងភៅ ក្រុម​ភ្លេង និង​អ្នក​បម្រើការ​ក្នុង​កម្មវិធី​មិន​ត្រូវ​បាន​រាប់បញ្ចូល​ឡើយ​។



ម្ចាស់​កម្មវិធី ត្រូវ​មាន​ទីតាំង​ឯកជន​សមស្រប​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យ​ប្រពៃ​ណ៏​ផ្សេង ទៀត និង​ត្រូវដាក់​ពាក្យ​ស្នើសុំ​រៀបចំ​កម្មវិធី ជូន​មក​រដ្ឋបាល​ខណ្ឌ​នៃ​ទីតាំង​ប្រារព្ធ​ជាមុនសិន ដើម្បី​ពិនិត្យ​និង​សម្រេច​ជូន​។

ម្ចាស់​កម្មវិធី ត្រូវ​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋបាល​ខណ្ឌ​នទី​តាំង​ប្រារព្ធ ដើម្បី​ទទួលខុស​ត្រូវអនុវត្ត​នីតិវិធី​ប្រតិបត្តិ ស្តង់ដា ស្តីពី​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេងទៀត តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​ន​ជំងឺ កូ​វីដ​-១៩ (SOP) របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ត្រូវអនុវត្ត​វិធានការ សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឹងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស (​លើកលែង​ពេល​ទទួលទាន​អាហារ​-​ភេសជ្ជៈ​) កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ពា ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ និង មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហ​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេងទៀត ក្នុង​ដែន​សមត្ថកិច្ច ដើម្បី​តាមដាន ឃ្លាំមើល និង​ណែនាំ​ម្ចាស់​កម្មវិធី​នីមួយៗ ឱ្យ​អនុវត្ត​ស្របតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ ស្ដីពី​ការរៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេងទៀត តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ (SOP) របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។ ក្នុងករណី​ពិនិត្យឃើញ​ថា ម្ចាស់​កម្មវិធី ណាមួយ​មិន​ព្រម​ផ្ដល់​កិច្ចសហការ ឬ អនុវត្ត​មិនបាន​ត្រឹមត្រូវ​ដែល​ជា​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូវ​ដ​-១៩ ត្រូវ​ចាត់ វិធានការ​ផ្អាក​ការរៀបចំ​កម្មវិធី​ជាបន្ទាន់ រួច​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម