Connect with us

ព័ត៌មានជាតិ

ការប្រឡង​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ ២០២០ នឹង​ធ្វើឡើង​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា

បានផុស

នៅ

ភ្នំពេញ ​៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​រាជធានី​ភ្នំពេញ នឹងធ្វើ​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ​នៅក្នុង ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ ២០២០ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ​។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​នេះ​ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា យោង ៖- លិខិត​លេខ ៤៦៧ សជណ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់​ក្រសួង​មហា​ផ្ទ លិខិត​លេខ ០២៥/២០ សជណ​.​ធ ចុះ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី ការប្រឡងប្រជែង​ជ្រើសរើស​បេក្ខជន​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៅ​រដ្ឋបាល រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​២០២០​។

គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សិស្ស​-​និស្សិត ដែល​បាន ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​ចូល​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​នានា ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ដំណើរ​ការប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ត្រូវ​បានកំណត់​ដូចខាងក្រោម​៖

​វិញ្ញាសា​ប្រឡង និង​ថេរ​វ​លា មានការ​ប្រឡង​ជ្រើសរើស ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ វិញ្ញាសា​ប្រឡង​តាម​ក្របខ័ណ្ឌ​នីមួយៗ ត្រូវ​បានកំណត់​ដូចខាងក្រោម​៖

១. ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ (​រយៈពេល ០២ ម៉ោង​)៖

– ជំនាញ​ឯកទេស (​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​) និង​ភាសា​អង់គ្លេស ។​

២. ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ (​រយៈពេល ០២ ម៉ោង​)៖

– ជំនាញ​ឯកទេស (​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​) និង​ភាសា​អង់គ្លេស ៣. ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល (​រយៈពេល ០២ ម៉ោង​)៖ – ចំណេះដឹង​ទូទៅ ចំណេះដឹង​កិច្ចការរដ្ឋបាល និង​គណិតវិទ្យា​។​

​ខ​. ការអនុវត្ត​វិធានការ​សុខាភិបាល​

​នៅពេល​ប្រឡង បេក្ខជន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ចាំបាច់​មួយចំនួន ដូចខាងក្រោម​៖

​បង្កាន់ដៃ​ទទួល​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬ​លិខិត​បញ្ជាក់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ អត្តសញ្ញាណប័ណ្ណ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត​។​

​គ​. កាលបរិច្ឆេទ​ប្រឡង និង​បណ្ដូល​ប្រឡង​

​កាលបរិច្ឆេទ​ប្រឡង គឺ​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម​សន្ធរម៉ុក ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រលង​ស្នើសុំ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​កំបូល សូម​មក​ពិនិត្យ ឈ្មោះ លេខ​តុ និង​លេខ​បន្ទប់ នៅ​មណ្ឌល​ប្រឡង នា​ថ្ងៃ​សៅរ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០ នាទី​។

សម្រាប់​ព័ត៌មាន​ផ្សេងៗ​បន្ថែម​ទៀត សូម​ទំនាក់ទំនង​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ គ្រប់គ្រង​ធនធានមនុស្ស សាលា​រាជធានី​ភ្នំពេញ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាមរយៈ​ទូរសព្ទ​លេខ​៖

លោក ឃុន វណ្ណ ០១២ ៩៩១ ០៦៧

​លោកស្រី ឈុន បូរ៉ា​វី ០១២ ៣២៥ ៣០៤

​លោក វណ្ណា សុ​វិទូ​០៨៩ ២១៥ ១៧១

​លោក​ឡុង តារា​០៩២ ៥៩៩ ៩៣៣៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម