Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រកាស​ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​ឯកជនត្រៀម​ចូលរួមប្រឡង​បាក់ឌុបនៅថ្ងៃទី២៧ ​ធ្នូខាងមុខ

បានផុស

នៅ

ក្រសួងអប់រំយុវជន និង​កីឡាបានប្រកាស​ឱ្យ​គ្រឹះ​ស្ថានសិក្សាឯកជន​ដែល​មិន​មាន​លទ្ធភាព​រៀបចំ​ការ​ប្រឡងដោយខ្លួនឯងត្រៀមចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ធ្នូ​នាពេលខាងមុខនេះ។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជន និង​កីឡា​ចុះ​ថ្ងៃ​ទី​០៨​វិច្ឆិកា​បាន​ស្នើ​ឱ្យ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជាធ្វើការសម្របផ្ទៃ​ក្នុង​និង​ផ្តល់ព័ត៌មាន​ដល់​គ្រឹះស្ថាន​សិក្សា​ឯកជន​ដែល​មិន​មាន​លទ្ធភាព​ប្រឡងដោយខ្លួនឯងឱ្យបានជ្រាប​និង​ត្រៀម​ចូល​រួម​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុម​ប្រឹក្សាភិបាលស​មាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី០៩វិច្ឆិកានេះថា​កន្លងមកក្រសួងអប់រំបាន​អនុញ្ញាតឱ្យគ្រឹះ​ស្ថាន​សិក្សាឯកជន​នីមួយៗ​រៀបចំការប្រឡងបាក់​ឌុប​ដោយ​ខ្លួនឯងតែនៅមិនទាន់មានសាលាណា​មួយ​រៀប​ចំ​ដោយ​ខ្លួន​ឯង​នោះ​ទេ។

លោកបានបន្តថា« រហូតមកដល់ពេលនេះនៅមិនទាន់មានសាលា​ណាមួយ​ចិត្ត​សឿង​ហ៊ាន​រៀប​ចំ​ការ​ប្រឡង​ដោយ​ខ្លួន​នោះ​ដែរ។​ដោយ​សារ​ការ​ចំណាយ​ច្រើន​និង​គុណភាព​សញ្ញាបត្រ​ព្រោះ​ថា​ការ​សញ្ញា​​បត្រ​ត្រឹម​នាយក​សាលា​វា​អត់​សូវ​មាន​តម្លៃ​ព្រោះ​ថា​នៅ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​យើង​នៅ​តែ​រដ្ឋមន្ត្រី​ក្រសួង​អប់​រំយុវជន​ និង​កីឡា​នៅ​តែ​ល្អ​ជាង​ល្អ​ដាច់​ហ្មង​។​អី​ចឹង​មាន​តែ​ទៅ​ចូល​រួម​ប្រឡង​ជាមួយ​ថ្នាក់​ជាតិ​ដដែល​ហ្នឹង​»​។

ក្រសួងអប់រំ យុវជន និង​កីឡានឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១នៅថ្ងៃទី២៧ ធ្នូ​ខាង​មុខ​នេះ​ដោយ​មាន​បេក្ខជន​បាន​ដាក់​ពាក្យ​ប្រឡង​សរុប​ ១១៥,១៣៩នាក់ នារី ៦០,៦៦១នាក់ចែកជា២០៤មណ្ឌល និង​៤៦៥១​បន្ទប់​។​ ជាមួយ​គ្នា​នេះ​ដែរ ​ក្រសួង​នឹង​ចេញ​សេចក្ដី​ណែ​នាំ​លម្អិត​ស្តី​ពី​ការរៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឬបាក់ឌុបតាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់​កាល​ស្រង់​បូក​ពិន្ទុ ​និង​ដំណាក់​កាល​ប្រកាស​លទ្ធផល ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

គួរ​បញ្ជាក់​ថា​ កាល​ដើម​ឡើយ ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ​បាក់​ឌុប​ ត្រូវ​បាន​ក្រសួង​អប់រំ​យុវជននិងកីឡាគ្រោងធ្វើនៅថ្ងៃទី៦ធ្នូ និង​ប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូឆ្នាំ២០២១៕

អត្ថបទ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៧ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣០ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៣ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម