Connect with us

ព័ត៌មានជាតិ

អ្នកភូមិព្រួយបារម្ភពីអាជីវកម្មចិញ្ចឹមមាន់ ខ្លាចបង្កទៅជា ជំងឺ កូវីដ១៩

បានផុស

នៅ

អ្នកភូមិព្រែកជ្រៅ ឃុំរកាកោងទី២ បង្ហាញការព្រួយបារម្ភជុំវិញអាជីវកម្មចិញ្ចឹមមាន់ បង្កទៅជាជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ មិនទាន់បាត់នៅឡើយ។

មានអាជីវកម្មស្តុកមាន់មួយនៅចំកណ្ដាលភូមិព្រែកជ្រៅ ឃុំរកាកោងទី២ បានធ្វើឲ្យប្រជាពលរដ្ធមានការព្រួយបារម្ភខ្លាចបង្កទៅជាជម្ងឺផ្សេងៗ ដែលបច្ចុប្បន្ននេះកំពុងមានការរីករាលដាលនៅឡើយអំពីជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងរបស់អ្នកស្រី ម៉ី សារឹម រស់នៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ បានរៀបរាប់ថា “ខ្ញុំអត់យល់ដែរ អ្នកចិព្ចឹាមមាន់គេ យកមាន់មកស្តុកទាំងទ្រុងៗ ព្រោះអាជីវកម្មរបស់គេនៅចំកណ្ដាល ភូមិដែលប្រជាជនរស់នៅទីនេះ ព្រោះឭ​សន្ធឹករថយន្តដឹកមាន់មកស្តុកទុកមាននៅម៉ោង ១ ដល់ម៉ោង ៣ ភ្លឺ ក៏មានដែរ”។

អ្នកស្រីបានបន្តថា សំខាន់គឺការម្ចាស់អាជីវកម្មគិតគូរ អំពីក្លិនស្អុយ ក្នុងភូមិផងខ្ញុំគ្រាន់តែសំណូមពរឲ្យអាជីវកម្មស្តុកមាន់មួយនេះ ត្រូវចេះថែរក្សាអនាម័យផង កុំឱ្យបំពុលបរិស្ថានខ្ញុំវិញខ្លាចបង្កទៅជាជំងឺផ្សេងៗទេ ព្រោះបច្ចុប្បន្ននេះកំពុងមានជំងឺកូវីត រាតត្បាតនៅឡើយ។

ដោយឡែកអ្នកមីង សុខ ឡាយ វិញក៏មិនខុសគ្នាដែរ អ្នកមីងបាននិយាយសំណូមពរឲ្យម្ចាស់អាជីវកម្មស្តុកមាន់នេះត្រូវចេះសម្អាតអនាម័យជាពិសេសការធំក្លិនមិនល្អរបស់អាចម៌មាន់ ព្រោះពេលនេះកំពុងមាន ជំងឺ កូរ៉ូណា នៅឡើយ។ ព្រោះខ្លាចខ្លាចគួបផ្សំនៃការឆ្លងនៅមាននៅឡើយ ហើយខ្លាចឆ្លងដល់ក្មេងៗអាចកើតជំងឺផ្ដាសសាយព្រោះតែបរិស្ថានមិនល្អអាចបង្កួទៅជាជំងឺផ្សេងៗទៀតផង។

ជុំវិញបញ្ហានេះ ម្ចាស់ស្ដុកមាន់ លោក នួន ប៊ុនហ៊ុន បានឱ្យដឹងថា ការបើកអាជីវកម្មនេះ ខ្ញុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបានបង់ពន្ធជូនរដ្ឋផងដែរជាពិសេសក៏មានច្បាប់ត្រឹមត្រូវក្រសួងបរិស្ថានខេត្ត អាជ្ញាធរ ភូមិ ឃុំ បានចុះមកត្រួតពិនិត្យឃើញថាយើងមានការសំអាតអនាម័យបានល្អត្រឹមត្រូវជាពិសេសការបាញ់ទឹកឬថ្នាំសុំលាប់មេរោគបានគ្រប់ពេលវេលាផងដែរ។

លោកបញ្ជាក់ទៀតថាតែបើសិនជាមាន់កំពុងពងធំក្លិនបន្តិចហើយ តែបើវាបានញាស់កូនហើយ វានឹងបាត់ក្លិនវិញដែរ ព្រោះពេលល្ងាចយើងបានដឹកជញ្ជូនចេញអស់ហើយដែរ។

ការធ្វើអាជីវកម្ម ស្តុកមាន់នេះ លោកមេឃុំ រកាកោងទី២ លោក ប៉ូច លីស៊្រុនបានបញ្ជាក់ថា ការស្តុកមាន់របស់អាជីវកម្មមួយនេះខាងអាជ្ញាធរ យើងក៏បានចុះណែនាំផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មដែរ ពេលដែលគាត់យកមាន់មក ស្តុកទុក ត្រូវ ចេថែររក្សាអនាម័យគ្រប់ពេល ជាពិសេសការ លាងសម្អាត ទឹកគ្រប់ពេលវេលា៊ជាពិសេសម្ចាស់អាជីវកម្មនេះក៏បានប្រើថ្នាំ XM ជាប្រចាំដែរ ដើម្បីកុំឲ្យធុំក្លិនចេញមកក្រៅ។

លោកបព្ជាក់ទៀតថាដោយសារតែពេលល្ងាចគាត់ដឹកមកស្តុកទុកតែ ពេលព្រលឹកគាត់ដឹកចេញអស់ហើយ ឃើញថា ពេលនេះម្ចាស់អាជីវកម្មគាត់បានគោរពតាមការណែនាំពីអាជ្ញាធរ ភូមិ ឃុំ យើងដែរដើម្បីកុំឲ្យប៉ះពាល់ឬធំក្លិនដល់បរិស្ថានក្នុងភូមិ តែសព្វថ្ងៃនេះគាត់បានគោរពតាមការណែនាំរបស់យើងបានត្រឹមត្រូវល្អផងដែរ៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម